ការជូនដំណឹងពីការបន្ថែមម៉ោងបម្រើសេវា នៅអគារសេវាអតិថិជននៃការិយាល័យកណ្តាល
05/Jul/2018
អតិថិជនក្នុងទីក្រុងភ្នំពេញជាទីគោរព,
សូមជ្រាបថា យើងខ្ញុំបានបន្ថែមម៉ោងបម្រើសេវា នៅអគារសេវាអតិថិជននៃការិយាល័យកណ្តាល។ ដើម្បីផ្ដល់ភាពងាយស្រួលជូនលោកអ្នកបន្ថែមទៀត សេវាអតិថិជនដែលមានទីតាំងនៅកែងជ្រុងផ្លូវត្រសក់ផ្អែម (ផ្លូវលេខ 63) និងមហាវិថីព្រះសីហនុ ឥឡូវនេះបើកបម្រើជូនចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង 8ព្រឹក ដល់ 8ល្ងាច (លើកលែងតែថ្ងៃបុណ្យ)។
អ្នកអាចអញ្ជើញមកកាន់ការិយាល័យយើងខ្ញុំនៅថ្ងៃនេះក្រោយម៉ោងធ្វើការរបស់អ្នក ឬក៏ចំណាយពេលនាចុងសប្តាហ៍ ដើម្បីរីករាយនឹងសេវាធនាគារដែលមានទីតាំងងាយស្រួល និងចំណតធំទូលាយ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងម៉ោងបម្រើសេវារបស់យើងខ្ញុំ សូមទូរស័ព្ទមកកាន់លេខ 023 225 333 ដែលមានបម្រើជូនលោកអ្នក 24 ម៉ោង។
អរគុណដែលប្រើសេវាធនាគារយើងខ្ញុំ!
ធនាគារ ABA