E-Cash លែងយកថ្លៃសេវាហើយ
02/Feb/2018
អតិថិជនជាទីគោរព,
ដើម្បីឲ្យការប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទមានភាពកាន់តែរលូន និងពោរពេញទៅដោយភាពងាយស្រួលសម្រាប់លោកអ្នក ធនាគារ ABA បានធ្វើការផ្លាស់ប្តូរលក្ខខណ្ឌក្នុងការប្រើប្រាស់កម្មវិធី ABA Mobile។ ហេតុដូច្នេះ យើងមានសេចក្តីរីករាយសូមជម្រាបជូនអតិថិជនទាំងអស់ឲ្យបានជ្រាបថា៖ ចាប់ពីថ្ងៃ ទី2 ខែកុម្ភៈ ឆ្នាំ2018 នេះតទៅ យើងនឹងលែងយកថ្លៃសេវា E-Cash ទៀតហើយ ធ្វើឲ្យកម្មវិធី ABA Mobile ក្លាយជាកម្មវិធីធនាគារតាមទូរស័ព្ទដៃដែលលែងយកថ្លៃសេវាទាំងស្រុង លើរាល់មុខងារទាំងអស់!
E-Cash គឺជាសេវាដកប្រាក់ដោយមិនចាំបាច់ប្រើកាតធនាគារដែលមាននៅក្នុងកម្មវិធី ABA Mobile។ សេវានេះអាចអនុញ្ញតឲ្យលោកអ្នកផ្ញើប្រាក់ទៅកាន់សាច់ញាតិ មិត្តភក្តិ ឬក៏ខ្លួនអ្នកផ្ទាល់ (ករណីលោកអ្នកភ្លេច ឬបាត់កាបូបលុយ) ហើយដកប្រាក់ដោយមិនចាំបាច់ប្រើកាតធនាគារ។ មុខងារនេះ ផ្ដល់ប្រយោជន៍សំខាន់ចំពោះអតិថិជនដែលតែងតែផ្ញើប្រាក់ទៅសាច់ញាតិដែលមិនមានគណនីធនាគារ!
ដើម្បីស្វែងយល់បន្ថែមពីសេវានេះ សូមចូលទៅកាន់ទំព័រ E-Cash។
សូមបន្តតាមដានសម្រាប់ការធ្វើបច្ចុប្បន្នភាពផ្សេងៗនាពេលខាងមុខហើយសូមអរគុណចំពោះការប្រើប្រាស់សេវារបស់ធនាគារ ABA!



