ការទូទាត់តាមកាត UPI ពេលនេះមាននៅក្នុង PayWay របស់ ABA ហើយ
29/Nov/2019
ធនាគារ ABA សូមប្រកាសថា ការទូទាត់ប្រាក់តាមកាត Union Pay International (UPI) ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងមធ្យោបាយទូទាត់អនឡាញ PayWay ដែលអនុញ្ញាតិឲ្យពាណិជ្ជករក្នុងស្រុក ទទួលបានជម្រើសទូទាត់តាមអនឡាញភ្លាមៗច្រើនជាងមុន បន្ថែមទៅលើជម្រើសទូទាត់តាម Mastercard, Visa និង ABA PAY ដែលមានស្រាប់។
នៅក្នុងខែវិច្ឆិកា ឆ្នាំ2019 នេះ ប្រព័ន្ធ PayWay ត្រូវបានទទួលស្គាល់ថា ជាដំណោះស្រាយអាជីវកម្មអនឡាញដ៏ល្អបំផុតរបស់ប្រទេសកម្ពុជា ដែលមានសុវត្ថិភាព ស្រួលប្រើប្រាស់ និងងាយភ្ជាប់ជាមួយប្រព័ន្ធរបស់ពាណិជ្ជករ។ វាផ្តល់ជូនម្ចាស់អាជីវកម្ម និងអ្នកផ្តល់សេវាសាធារណៈ នូវជម្រើសទូទាត់បន្ថែម ជាមួយនឹងបទពិសោធន៍បង់ប្រាក់ងាយស្រួល និងអាចភ្ជាប់ជាមួយវិបសាយ ឬកម្មវិធីទូរស័ព្ទ iOS ឬ Android របស់អាជីវករបានយ៉ាងល្អ។ បន្ថែមពីលើនេះទៀត PayWay ក៏ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកផងដែរ ព្រោះវាអាចទទួលការទូទាត់បានទាំងប្រាក់ដុល្លារ និងប្រាក់រៀល។ សេវាកម្មនេះ ត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃសេវាប្រចាំខែឡើយ។
ចង់ដាក់បញ្ចូលប្រព័ន្ធទូទាត់អនឡាញ PayWay ដែលឈ្នះរង្វាន់នេះ ទៅក្នុងអាជីវកម្មរបស់អ្នក ដើម្បីបង្កើនការលក់អនឡាញ ដែរទេ? សូមទាក់ទងមកក្រុមការងារផ្នែកលក់របស់យើង តាមរយៈ paywaysales(at)ababank.com. ឬ ចូលទៅកាន់ payway.com.kh សម្រាប់ព័ត៌មានបន្ថែម។