ធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធសញ្ជាតិអាមេរិកជាមួយធនាគារ ABA សម្រាប់របាយការណ៍ FATCA
01/Apr/2021
អតិថិជនធនាគារ ABA ជាទីគោរព
សូមជម្រាបជូនដំណឹងថា តាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសហអាមេរិក និងព្រះរាជាណាចក្រកម្ពុជាស្តីពីអនុលោមភាពកាតព្វកិច្ចពន្ធដារអន្តរជាតិ និង FATCA និងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ព្រមទាំងលក្ខខណ្ឌទូទៅរបស់ធនាគារ ABA លោកអ្នកមានកាតព្វកិច្ចផ្តល់ជូនធនាគារនូវព័ត៌មានផ្ទាល់ខ្លួនពេញលេញ និងទាន់បច្ចុប្បន្នភាព រួមមាន ស្ថានភាពសញ្ជាតិអាមេរិក និងលេខសម្គាល់អ្នកជាប់ពន្ធអាមេរិក ដើម្បីឲ្យធនាគារអាចរៀបចំរបាយការណ៍គ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយជូនទីភ្នាក់ងាររបស់រដ្ឋាភិបាល។
សូមសម្គាល់ថា ការខកខានមិនអនុវត្តតាមការស្នើសុំនេះ អាចបណ្តាលឲ្យធនាគារចាត់ថ្នាក់អ្នកជា ‘ម្ចាស់គណនីមិនសហការ’ និងដាក់កំហិតលើគណនីនាពេលអនាគត។
សូមបំពេញ ទម្រង់វិញ្ញាបនបត្របញ្ជាក់ពីបុគ្គលសញ្ជាតិសហអាមេរិក ហើយផ្ញើមកយើងខ្ញុំវិញតាមអ៊ីមែល qualitycontrol@។ អ្នកអាចដោនឡូតទម្រង់បែបបទនេះ ដោយគ្រាន់តែចុច រូបខាងក្រោម៖ ababank.com
U.S. Person Certification Form
សម្គាល់៖
ដោយសារមូលហេតុសុវត្ថិភាព ទម្រង់នេះមិនអនុញ្ញាតឲ្យអ្នករក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ។ ហេតុដូច្នេះ សូមអនុវត្តតាមជម្រើសមួយក្នុងចំណោមជម្រើសទាំងពីរនេះ មុនពេលអ៊ីមែលមកយើងខ្ញុំ៖
- ដោនឡូត និងបោះពុម្ពទម្រង់នេះដែលមិនទាន់បំពេញរួច។ បំពេញដោយប្រើប៊ិចពណ៌ខៀវ ស្គែន ហើយអ៊ីមែលមកយើងខ្ញុំ ឬ
- ដោនឡូតទម្រង់នេះ រួចបំពេញព័ត៌មានរបស់អ្នក។ បោះពុម្ពដោយមិនរក្សាទុក ស្គែន ហើយអ៊ីមែលមកយើងខ្ញុំ។
ប្រសិនបើអ្នកមានចម្ងល់អំពីការស្នើសុំនេះ សូមទាក់ទងយើងខ្ញុំតាមទូរស័ព្ទលេខ (+855) 98 203 382 ឬអញ្ជើញមកកាន់សាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត ឬ អ៊ីមែលមក qualitycontrol@។ ababank.com
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ!