​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អ្នក​ជាប់ពន្ធ​សញ្ជាតិ​អា​មេ​រិ​ក​ជាមួយ​ធនាគារ​ ABA​ សម្រាប់​កាតព្វកិច្ច​រាយការណ៍​ FATCA

23/Feb/2026

US Taxpayer 2026 KH

អតិថិជន​ធនាគារ​ ABA​ ដែល​មាន​សញ្ជាតិ​អា​មេ​រិ​ក​ ឬ​ U.S.​ indicia​ ជាទី​គោរព​!

​យោង​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​សហ​អា​មេ​រិ​ក​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​អនុលោម​ភាព​ពន្ធ​អន្តរជាតិ​ និង​អនុវត្ត​ច្បាប់​ស្ដី​ពី​អនុលោម​ភាព​ពន្ធចំពោះ​គណនី​ក្រៅប្រទេស​របស់​អា​មេ​រិ​ក​ (​កិច្ចព្រមព្រៀង​ FATCA),​ ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​,​ ព្រមទាំង​លក្ខខណ្ឌ​ទូទៅ​របស់​ធនាគារ​ ABA​ (​ធនាគារ​)​ លោក​អ្នកមាន​កាតព្វកិច្ច​ផ្តល់​ជូន​ធនាគារ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ពេញលេញ​ និង​ទាន់​បច្ចុប្បន្នភាព​ រួម​មាន​ ស្ថានភាព​សញ្ជាតិ​អា​មេ​រិ​ក​ និង​លេខ​សម្គាល់​អ្នក​ជាប់ពន្ធ​អា​មេ​រិ​ក​ (TIN/SSN)​ សម្រាប់​គោលបំណង​រាយការណ៍​។​

​ដំណឹង​នេះ​ អនុវត្ត​ចំពោះ​អ្នក​ ប្រសិនបើ​៖

  • អ្នក​មានការ​ផ្លាស់​ប្ដូរ​ក្នុង​ស្ថានភាព​នានា​ និង​កា្ល​យ​ជា​ពលរដ្ឋ​អា​មេ​រិ​ក​ ឬ​ទទួល​បាន​ TIN/SSN​ អា​មេ​រិ​ក​ ឬ​
  • អ្នក​មិន​ធ្លាប់​ផ្ដល់​ វិញ្ញាបនបត្រ​បញ្ជាក់​ពី​បុគ្គល​សញ្ជាតិ​សហ​អា​មេ​រិ​ក​ (U.S.​ Person​ Certification)​ ពី​មុន​មក​។​

​សូម​សម្គាល់ថា​ ការ​ខកខាន​មិន​អនុវត្ត​តាម​ការ​ស្នើ​សុំ​នេះ​ អាច​បណ្តាល​ឲ្យ​ធនាគារ​ចាត់​ថ្នាក់​អ្នកជា​ ‘​ម្ចាស់​គណនី​មិន​សហការ​’​ ក្រោម​កិច្ចព្រមព្រៀង​ FATCA​ និង​ដាក់​កំហិត​លើ​គណនី​នា​ពេល​អនាគត​ដូចដែល​បាន​តម្រូវ​។​

​របៀប​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​

​ជម្រើស​ទី​១៖​ ដាក់​បញ្ជូន​ វិញ្ញាបនបត្រ​បញ្ជាក់​ពី​បុគ្គល​សញ្ជាតិ​សហ​អា​មេ​រិ​ក​

​សូម​បំពេញ​ ទម្រង់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​បុគ្គល​សញ្ជាតិ​សហ​អា​មេ​រិ​ក​ ហើយ​ផ្ញើ​មក​យើងខ្ញុំ​វិញ​តាម​អ៊ីមែល​qualitycontrol@remove-this.ababank.com​។​

​ដោយសារ​មូលហេតុ​សុវត្ថិភាព​ ទម្រង់​នេះ​មិន​អនុញ្ញាត​ឲ្យ​អ្នករក្សា​ទុក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ទេ​។​ ហេតុ​ដូច្នេះ​ សូម​អនុវត្ត​តាម​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​ពីរ​នេះ​ មុន​ពេល​អ៊ីមែល​មក​យើងខ្ញុំ​៖

  • ដោ​ន​ឡូត​ និង​បោះពុម្ព​ទម្រង់​នេះ​ដែល​មិន​ទាន់​បំពេញ​រួច​។​ បំពេញ​ដោយ​ប្រើ​ប៊ិ​ច​ពណ៌​ខៀវ​ ស្គែ​ន​ ហើយ​អ៊ីមែល​មក​យើងខ្ញុំ​ ឬ​
  • ​ដោ​ន​ឡូត​ទម្រង់​នេះ​ រួច​បំពេញ​ព័ត៌មាន​របស់​អ្នក​។​ បោះពុម្ព​ដោយ​មិន​រក្សា​ទុក​ ស្គែ​ន​ ហើយ​អ៊ីមែល​មក​យើងខ្ញុំ​។​

ទម្រង់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​បុគ្គល​សញ្ជាតិ​សហ​អា​មេ​រិ​ក​

​ជម្រើស​ទី​២៖​ ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​របស់​អ្នក​តាម​កម្មវិធី​ ABA​ Mobile​ (​លើកទឹកចិត្ត​ឲ្យ​ជ្រើសរើស​មធ្យោបាយ​នេះ​)

​អ្នក​អាច​ធ្វើ​បច្ចុប្បន្នភាព​ស្ថានភាព​សញ្ជាតិ​អា​មេ​រិ​ក​ និង​ TIN/SSN​ អា​មេ​រិ​ក​របស់​អ្នក​ ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​ ABA​ Mobile៖​

  • បើក​ ABA​ Mobile​ រួច​ចូល​ទៅ​ ការ​កំណត់​
  • ជ្រើសរើស​ ប្រូ​ហ្វា​ល​របស់ខ្ញុំ​
  • ចុច​ អាសយដ្ឋាន​ និង​ព័ត៌មាន​ការងារ​
  • ចុច​ កែប្រែ​ ដើម្បី​បំពេញ​ព័ត៌មាន​នៅ​ចន្លោះ​ដែល​ពាក់ព័ន្ធ​
  • បញ្ជាក់​ ថា​ ព័ត៌មាន​ដែល​បាន​ផ្ដល់​គឺ​ ពិត​ និង​ត្រឹមត្រូវ​ រួច​ចុច​ រក្សា​ទុក​។​

​ប្រសិនបើ​អ្នកមាន​ច​ម្ង​ល់​អំពី​ការ​ស្នើ​សុំ​នេះ​ សូម​ទាក់ទង​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ (+855)​ 98​ 630​ 260​ ឬ​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ ABA​ ដែល​នៅ​ជិត​អ្នក​បំផុត​ ឬ​អ៊ីមែល​មក​ qualitycontrol@remove-this.ababank.com​។​

​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើងខ្ញុំ​!