ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អ្នក​ជាប់ពន្ធ​សញ្ជាតិ​អា​មេ​រិ​ក​ជាមួយ​ធនាគារ​ ABA​ សម្រាប់​របាយការណ៍​ FATCA​

01/Feb/2022

FATCA details kh

​អតិថិជន​ធនាគារ​ ABA​ ជាទី​គោរព​ ​

សូម​ជម្រាប​ជូនដំណឹង​ថា​ តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​សហ​អា​មេ​រិ​ក​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​អនុលោម​ភាព​កាតព្វកិច្ច​ពន្ធដារ​អន្តរជាតិ​ និង​ FATCA​ និង​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ ព្រមទាំង​លក្ខខណ្ឌ​ទូទៅ​របស់​ធនាគារ​ ABA​ លោក​អ្នកមាន​កាតព្វកិច្ច​ផ្តល់​ជូន​ធនាគារ​នូវ​ព័ត៌មាន​ផ្ទាល់ខ្លួន​ពេញលេញ​ និង​ទាន់​បច្ចុប្បន្នភាព​ រួម​មាន​ ស្ថានភាព​សញ្ជាតិ​អា​មេ​រិ​ក​ និង​លេខ​សម្គាល់​អ្នក​ជាប់ពន្ធ​អា​មេ​រិ​ក​ ដើម្បី​ឲ្យ​ធនាគារ​អាច​រៀបចំ​របាយការណ៍​គ្រប់គ្រាន់​ និង​គ្រប់​ជ្រុងជ្រោយ​ជូន​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​។​ ​

សូម​សម្គាល់ថា​ ការ​ខកខាន​មិន​អនុវត្ត​តាម​ការ​ស្នើ​សុំ​នេះ​ អាច​បណ្តាល​ឲ្យ​ធនាគារ​ចាត់​ថ្នាក់​អ្នកជា​ ‘​ម្ចាស់​គណនី​មិន​សហការ​’​ និង​ដាក់​កំហិត​លើ​គណនី​នា​ពេល​អនាគត​។​ ​

សូមបំពេញ ទម្រង់វិញ្ញាបនបត្របញ្ជាក់ពីបុគ្គលសញ្ជាតិសហអាមេរិក ហើយផ្ញើមកយើងខ្ញុំវិញតាមអ៊ីមែល qualitycontrol@remove-this.ababank.com។ អ្នកអាចដោនឡូតទម្រង់បែបបទនេះ ដោយគ្រាន់តែចុច រូបខាងក្រោម៖

U.S. Person Certification Form

សម្គាល់៖
ដោយសារមូលហេតុសុវត្ថិភាព ទម្រង់នេះមិនអនុញ្ញាតឲ្យអ្នករក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេ។ ហេតុដូច្នេះ សូមអនុវត្តតាមជម្រើសមួយក្នុងចំណោមជម្រើសទាំងពីរនេះ មុនពេលអ៊ីមែលមកយើងខ្ញុំ៖

  • ដោនឡូត និងបោះពុម្ពទម្រង់នេះដែលមិនទាន់បំពេញរួច។ បំពេញដោយប្រើប៊ិចពណ៌ខៀវ ស្គែន ហើយអ៊ីមែលមកយើងខ្ញុំ ឬ
  • ដោនឡូតទម្រង់នេះ រួចបំពេញព័ត៌មានរបស់អ្នក។ បោះពុម្ពដោយមិនរក្សាទុក ស្គែន ហើយអ៊ីមែលមកយើងខ្ញុំ។

ប្រសិនបើ​អ្នកមាន​ច​ម្ង​ល់​អំពី​ការ​ស្នើ​សុំ​នេះ​ សូម​ទាក់ទង​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ (+855)​ 98​ 203​ 382​ ឬ​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ ABA​ ដែល​នៅ​ជិត​អ្នក​បំផុត​ ឬ អ៊ីមែល​មក qualitycontrol@remove-this.ababank.com។​ ​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើងខ្ញុំ​!