កាត​និម្មិត​ UnionPay​ មាននៅ​លើ​ ABA​ Mobile!

30/Aug/2022

UnionPay Virtual card available in ABA Mobile DT KHUnionPay Virtual card available in ABA Mobile DT KH

ធនាគារ​ ABA​ សូម​ណែនាំ​កាត​និម្មិត​ UnionPay​ ដែល​អតិថិជន​ ABA​ អាច​បើក​បាន​ភ្លាមៗ​ ដោយ​ខ្លួនឯង​ ក្នុង​កម្មវិធី​ ABA​ Mobile​។​ អតិថិ​ន​អាច​បង្កើត​កាត​និម្មិត​ UnionPay​ បាន​រហូត​ដល់​ 5​ កាត​ កំណត់​កម្រិត​ ប្រតិបត្តិការ​កាត​នីមួយៗ​ក្នុង​កម្មវិធី​ផ្ទាល់​ ហើយ​ប្រើ​បាន​ភ្លាមៗ​។​ ​

មុខងារ​នេះ​ ផ្ដល់​ភាព​ងាយស្រួល​ និង​អត្ថប្រយោជន៍​ សម្រាប់​អតិថិជន​ដែល​ចង់​ប្រើ​កាត​ UnionPay​ ដើម្បី​ទូទាត់​ទំនិញ​/​សេវាកម្ម​ តាម​អន​ឡាញ​ ឬ​ផ្ទេរ​ប្រាក់​រហ័ស​ទៅ​ប្រទេស​ចិន​ ហុងកុង​ ឬ​ម៉ា​កាវ​ តាម​រយៈ​សេវា​ផ្ទេរ​ប្រាក់​រហ័ស​ UnionPay​ Money​ Express​ ដោយ​មិន​ចង់​បើក​កាត​ប្លា​ស្ទិ​ក​។​ ​

កាត​និម្មិត​ UnionPay​ គឺជា​កាត​ដែល​អាច​បង្កើត​បាន​ភ្លាមៗ​ មាន​លក្ខណៈ​ជា​រូបភាព​លើ​អេ​ក្រង់​។​ កាត​នេះ​មាន​លក្ខណៈសម្បត្តិ​ និង​អាច​ប្រើប្រាស់​បាន​ដូច​កាត​ប្លា​ស្ទិ​ក​ដែរ​ គ្រាន់តែ​គ្មាន​រូបរាង​ មិន​អាច​កាន់​ ឬ​ប៉ះ​បាន​តែ​ប៉ុណ្ណោះ​។​ ជាមួយ​កាត​និម្មិត​ UnionPay​ អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ ឬ​ទិញ​អីវ៉ាន់​ អន​ឡាញ​បាន​ដោយ​សុវត្ថិភាព​ ដូច​កាត​ពិតប្រាកដ​ តាម​វិ​ប​សាយ​នានា​ ដែល​មាន​ស្លាក​សញ្ញា​ ទទួល​ យក​កាត​ទូទាត់​តាម​ UnionPay​ ឬ​ភ្ជាប់​ទៅ​ Apple​ App​ Store​ ឬ​ Google​ Play​ Store​ របស់​អ្នក​។

​ដើម្បី​ដឹង​បន្ថែម​ពី​របៀប​បើក​កាត​និម្មិត​ UnionPay​ ក្នុង​ ABA​ Mobile​ សូម​ចូល​ទៅ​ទំព័រ​ កាត​និម្មិត​ ។​ ​

មិន​ទាន់​មាន​គណនី​ ABA​ មែន​ទេ​?​ ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ហើយ​បើក​ គណនី​រហ័ស​ ឥឡូវ​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​)​។​