សាខាទួលគោក ឥឡូវបើក 12ម៉ោង/សប្តាហ៍ហើយ
06/Aug/2018

អតិថិជនទួលគោក និងសែនសុខជាទីគោរព,
ដើម្បីផ្ដល់ភាពងាយស្រួល និងជម្រើសពេលវេលាកាន់តែបត់បែនសម្រាប់អតិថិជន យើងខ្ញុំនឹងបន្ថែមម៉ោងបម្រើសេវានៅសាខាទួលគោក។
សាខាដែលមានទីតាំងនៅត្រង់ប្រសព្វផ្លូវលេខ289 និងផ្លូវលេខ516 ឥឡូវនេះនឹងបើកដំណើរការចាប់ពីម៉ោង 8ព្រឹក ដល់ 8យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ (លើកលែងតែថ្ងៃបុណ្យជាតិ)។
លោកអ្នកអាចអញ្ជើញមកកាន់សាខាយើងខ្ញុំ នៅក្រោយម៉ោងការងាររបស់លោកអ្នក ឬក៏នៅចុងសប្តាហ៍ ដើម្បីរីករាយជាមួយសេវាធនាគារដែលមានគុណភាពខ្ពស់ និងចំណតយានយន្តធំទូលាយនៅធនាគារ ABA សាខាទួលគោក។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងម៉ោងធ្វើការរបស់យើងខ្ញុំ សូមទូរស័ព្ទមកកាន់សេវាបម្រើអតិថិជន 24 ម៉ោងតាមលេខ 023 225 333 ឬទាក់ទងទៅកាន់សាខាទួលគោកដោយផ្ទាល់តាមលេខ 098 203 858/859។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!