សាខា​ ABA​ ថ្មី​ចំនួន​ បី​ បាន​បើក​បម្រើសេវា​ធនាគារ​ប្រសើរ​ ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តាល​ខេត្ត​

05/Dec/2023

Boeung Trabek Branch-KHBoeung Trabek Branch-KH
Kampong Trach Branch-KHKampong Trach Branch-KH
ABA Bati Branch-KHABA Bati Branch-KH
ABA Interior-KHABA Interior-KH
ABA's ATM-KHABA's ATM-KH

ABA​ បាន​ពង្រីក​ទីតាំង​របស់​ខ្លួន​ទៅ​កាន់​សាខា​ថ្មី​ចំនួន​បី​ នៅ​តំបន់​សំខាន់ៗ​ ដើម្បី​ផ្តល់​នូវ​សេវា​ធនាគារ​ប្រសើរ​ស្រប​តាម​តម្រូវការ​កើនឡើង​របស់​អតិថិជន​។​ ការ​បើក​សាខា​ថ្មី​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​អតិថិជន​ពិសេស​ និង​ជំរុញ​ការ​រួម​បញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​។​ ​

សាខា​ថ្មី​នេះ​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ និង​ស្រុក​បាទី​ ខេត្តតាកែវ​ បាន​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ធំ​ទូលាយ​ ដើម្បី​បំពេញតម្រូវការ​ដល់​សហគមន៍​។

​សាខា​ថ្មី​នេះ​មាន​បំពាក់​នូវ​ឧបករណ៍​ស្វ័​យ​សេវា​ទំនើបៗ​ ដូច​ជា​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​ ដើម្បី​សម្រួល​ដល់​ការ​ចូល​ប្រើ​សេវា​ធនាគារ​របស់​អតិថិជន​បាន​គ្រប់ពេលវេលា​។​ សាខា​ក៏​មាន​ ម៉ាស៊ីន​បើក​កាត​ ដែល​អតិថិជន​អាច​បើក​កាត​ Visa,​ Mastercard,​ UPI​ និង​កាត​ CSS​ ដោយ​ខ្លួនឯង​ ចាយ​ពេល​មិន​ដល់​ពីរ​នាទី​ ហើយ​មិន​ចាំបាច់​មានការ​បើក​ជូន​ដោយ​បុគ្គលិក​ឡើយ​។​ ​

សាខា​នេះ​ផ្តល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ផ្សេងៗ​ រួម​មាន​ បើក​គណនី​សន្សំ​ និង​បញ្ញើ​គ្រប់​ប្រភេទ​,​ ប្រឹក្សា​ជាមួយ​អ្នកជំនាញ​កម្ចី​យើងខ្ញុំ​ពាក់ព័ន្ធ​នឹង​ផលិតផល​កម្ចី​អាជីវកម្ម​ច្រើន​ប្រភេទ​,​ បើក​កាត​ឥណ​ពន្ធ​ ឥណទាន​។​

  • សាខា​បឹង​ត្របែក មា​នទី​តាំងនៅ​អគារ​លេខ​ 787​ មហាវិថី​ព្រះ​មុនី​វង្ស​ ផ្លូវ​លេខ​ 466​ ភូមិ​5​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ សាខា​នេះ​អាច​ទាក់ទង​បាន​តាម​លេខ​៖​ 098​ 206​ 750​។​
  • ​សាខា​ស្រុក​កំពង់ត្រាច​ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​33​ ភូមិ​កំពង់ត្រាច​ទី​មួយ​ ឃុំ​កំពង់ត្រាច​ ឃុំ​កំពង់ត្រាច​ ខេត្តកំពត​។​ សាខា​នេះ​អាច​ទាក់ទង​បាន​តាម​លេខ​៖​ 098​ 206​ 535​។
  • ​សាខា​ស្រុក​បាទី​ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​2​ ភូមិ​ស្មាញ​ ឃុំ​ត្រពាំង​សាប​ ស្រុក​បាទី​ ខេត្តតាកែវ​។​ សាខា​នេះ​អាច​ទាក់ទង​បាន​តាម​លេខ​៖​ 098​ 206​ 941​។

​ជាមួយនឹង​ការ​បន្ថែម​សាខា​ទាំង​បី​នេះ​ ABA​ ឥឡូវនេះ​មាន​បណ្តាញ​យ៉ាង​ទូលំទូលាយ​នៃ​ 91​ សាខា​ទូ​ទាំង​ប្រទេស​ ដែល​បំពេញបន្ថែម​ដោយ​ 45​ ABA​ 24/7​ កន្លែង​ធ្វើ​ធនាគារ​ដោយ​ខ្លួនឯង​ផ្ទាល់​។​