​សាខា​ ABA​ ដំបូង​នៅ​ខេត្តព្រះវិហារ ​បើក​ដំណើរការ​ជា​ផ្លូវការ​

07/Dec/2020

ABA Preah Vihear Branch 1ABA Preah Vihear Branch 1
ABA Preah Vihear Branch 2ABA Preah Vihear Branch 2

​ធនាគារ​ ABA​ ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារជាតិ​កា​ណា​ដា​ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាខា​ខេត្តព្រះវិហារ​ ដើម្បី​នាំ​មក​នូវ​ផលិតផល​ និង​សេវា​ធនាគារ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​។​

សាខា​នេះ​ផ្តល់​ជូន​នូវ​ផលិតផល​ និង​សេវា​ធនាគារ​ពេញលេញ​ ដូច​ជា​ ការ​បើក​ និង​រក្សា​គណនី​ និង​ការ​ប្រាក់​បញ្ញើ​ ការ​ផ្តល់​កម្ចី​គ្រប់​ប្រភេទ​ ការ​បើក​កាត​ទូទាត់​ ព្រមទាំង​ផលិតផល​ និង​សេវាកម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

សាខា​ខេត្តព្រះវិហារ​មាន​ទីតាំង​ធំ​ទូលាយ​ និង​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​កន្លែង​រង់ចាំ​ និង​បញ្ជរ​បម្រើសេវា​ប្រកប​ផាសុកភាព​ ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ស្តង់ដារ​ខ្ពស់​ ព្រមទាំង​ឯកជន​ភាព​ផង​ដែរ​។​ គ្រឿង​បរិក្ខារ​ស្វ័​យ​សេវា​ធនាគារ​ ដូច​ជា​ ម៉ាស៊ីន​ ATM​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដក​និង​ដាក់​ប្រាក់​ ក៏​មាននៅ​ទីតាំង​សាខា​នេះ​ដើម្បី​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ចូល​ប្រើប្រាស់​គណនី​របស់​ពួក​គេ​បាន​គ្រប់ពេលវេលា​ផង​ដែរ​។​

​លោក​ អេ​ង​ យូ​ឈាន​ ប្រធាន​សាខា​ខេត្តព្រះវិហារ​ មាន​ប្រសាសន៍​ថា​៖​ "​ខេត្តព្រះវិហារ​ គឺជា​គោលដៅ​ទេសចរណ៍​ និង​អាជីវកម្ម​ដ៏​ល្អ​មួយ​។​ ទីតាំង​របស់​យើង​ដែល​នៅ​កៀក​នឹង​ប្រទេស​ជិតខាង​អាច​ធ្វើ​ឲ្យ​មាន​សកម្មភាព​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ផ្សេងៗ​ជា​ច្រើន​។​ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​ខេត្ត​មួយ​នេះ​កំពុង​តែ​រីក​ចម្រើន​ តម្រូវការ​សេវា​ហិរញ្ញវត្ថុ​ទំនើប​ក៏​មាន​ផង​ដែរ​។​ នេះ​ជា​មូលហេតុ​ដែល​ធនាគារ​ ABA​ បាន​សម្រេចចិត្ត​បើក​សាខា​នៅ​ខេត្តព្រះវិហារ​ ហើយ​យើង​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​រូបវន្តបុគ្គល​ និង​អាជីវកម្ម​នានា​នៅ​ទី​នេះ​នូវ​សេវាកម្ម​ធនាគារ​ដ៏​ទំនើប​ និង​អាច​ទុកចិត្ត​បាន​។​"

ចាប់ពី​ថ្ងៃនេះ​ អតិថិជន​អាច​អញ្ជើញ​មក​កាន់​ទីតាំង​ថ្មីស្រឡាង​របស់​យើង​ដើម្បី​បំពេញតម្រូវការ​សេវា​ធនាគារ​របស់​ខ្លួន​ និង​ប្រឹក្សា​យោបល់​ជាមួយ​បុគ្គលិក​ប្រកបដោយ​វិជ្ជាជីវៈ​របស់​យើង​ ពី​ម៉ោង​ 8​ ព្រឹក​ ដល់​ម៉ោង​ 4​ រសៀល​ នៅ​រាល់ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ និង​ពី​ម៉ោង​ 8​ ព្រឹក​ ដល់​ម៉ោង​ 11​ ព្រឹក​ នៅ​រាល់ថ្ងៃ​សៅរ៍​។​ 

​សាខា​ធនាគារ​ ABA​ ខេត្តព្រះវិហារ​ មាន​ទីតាំង​តាម​ផ្លូវ​ម្លូព្រៃ​ ភូមិ​អណ្តូង​ពោធិ​ សង្កាត់​កំពង់​ប្រណាក​ ក្រុង​ព្រះ​វិហារ​។​ ផែនទី​នៃ​ទីតាំង​របស់​សាខា​មាននៅ​ត្រង់នេះ​។​

នេះ​ជា​លេខ​ទំនាក់ទំនង​របស់​សាខា​ដែល​បើក​ថ្មី​នេះ​​ 081​ 204​ 590​។​

គិត​ត្រឹម​ថ្ងៃ​ទី​ 4​ ធ្នូ​ 2020​ ធនាគារ​ ABA​ មាន​បណ្តាញ​សាខា​ និង​ការិយាល័យ​ចំនួន​ 78​ នៅ​ក្នុង​ខេត្ត​ចំនួន​ 21​។​ ធនាគារ​ក៏​មាន​បណ្តាញ​ម៉ាស៊ីន​ ATM​ ម៉ាស៊ីន​ដក​និង​ដាក់​ប្រាក់​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ ជាង​ 450​ នៅ​ទូ​ទាំង​ប្រទេស​។​