ទីតាំងស្វ័យសេវា ABA 24/7 ដំបូងគេ នៅក្រុងប៉ោយប៉ែតបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបម្រើអតិថិជន
04/Oct/2021
បណ្ដាញស្វ័យសេវា ABA 24/7 បានពង្រីកបន្ថែមទៀត ដើម្បីនាំយកស្វ័យសេវាធនាគារដ៏ងាយស្រួលទៅកាន់អតិថិជនបន្ថែមទៀត។ ថ្ងៃនេះ ធនាគារ ABA មានសេចក្ដីសោមន្សរីករាយយ៉ាងខ្លាំងក្នុងការប្រកាសបើកដំណើរការទីតាំង ABA 24/7 ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្ថិតនៅចំកណ្ដាលទីក្រុងប៉ោយប៉ែត សាលនាគទេព លើផ្លូវ16 ទីតាំងនេះគឺជាការបន្ថែមដ៏ល្អមួយទៅលើសេវាកម្មដែលផ្ដល់ជូនដោយធនាគារ ABA ដែលមានទីតាំងក្បែរគ្នានឹងធនាគារ ABA សាខាប៉ោយប៉ែត ។
ប្រជាជនដែលរស់នៅក្នុងក្រុងប៉ោយប៉ែតអាចប្រើប្រាស់សេវាកម្មធនាគារប្រចាំថ្ងៃដូចជា ដាក់ប្រាក់ ដកប្រាក់ និងដាក់មូលប្បទានបត្រពីធនាគារដទៃដោយពុំចាំបាច់តម្រង់ជួរនៅសាខារបស់ធនាគារឡើយ។ ទីតាំងនេះមានចំណតយ៉ាងធំទូលាយ និងសន្ដិសុខប្រចាំការ 24 ម៉ោង ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អតិថិជន។
ទីតាំងស្វ័យសេវា ABA 24/7 នេះ ស្ថិតក្នុងភូមិក្បាលស្ពាន 2 សង្កាត់ប៉ោយប៉ោយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្វែងរកទីតាំង ចុច លើផែនទីនេះ ។
សម្រាប់ព័តមានផ្សេងៗទាក់ទងនឹងទីតាំងស្វ័យសេវា ABA 24/7 សូមទាក់ទងតាមទូរស័ព្ទ 023 225 333 ឬ ស្វែងរកនៅលើ ទំព័រ ABA 24/7។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!





