ទស្សនាវដ្តី The Banker ឧទ្ទេសនាមធនាគារ ABA ជាធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤

28/11/2014

ទស្សនាវដ្តី The Banker ឧទ្ទេសនាមធនាគារ ABA ជាធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤ទស្សនាវដ្តី The Banker ឧទ្ទេសនាមធនាគារ ABA ជាធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤

ទីក្រុងឡុងដ៍ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ – ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជាធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០១៤ ដោយទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខនៅក្នុងពិភពលោកឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់នេះគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA ក្នុងការផ្តល់ដំណោះ ស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ព្រមទាំងបង្ហាញអំពីស្តង់ដារសេវាកម្រិត ខ្ពស់ ក៏ដូចជា កំណើនទ្រព្យសកម្ម និង ចំណែកទីផ្សារផងដែរ។ ពិធីអបអរសាទរ ទទួលពានពានរង្វាន់នេះ បានរៀបចំឡើងនៅក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនៅសណ្ឋាគារ Intercontinental ក្នុងទីក្រុងឡុងដ៍ កាលពី យប់ម៉ិញនេះ ដោយមានការចូលរួមពីសំណាក់មន្រ្តីធនាគារជាន់ខ្ពស់មកពីជុំវិញ ពិភពលោក។

គណៈវិនិច្ឆ័យនៃការបោះពុម្ពផ្សាយ បានសង្កត់ធ្ងន់ជាពិសេសលើភាពឈានមុខផ្នែកបច្ចេកវិទ្យារបស់ធនាគារ ABA ថា ជាមធ្យោបាយនៃការបំពេញតម្រូវការរបស់អតិថិជន និងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុឲ្យបានឆាប់រហ័ស។ ពានរង្វាន់នេះ ក៏ជាការទទួលស្គាល់អំពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ABA ភាពរឹងមាំក្នុងការគ្រប់គ្រង វិធីសាស្រ្តគ្រប់គ្រង ហានិភ័យប្រកបដោយភាពប្រុងប្រយ័ត្ន និងគំរូអាជីវកម្មដ៏រឹងមាំផងដែរ។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានកត់សម្គាល់ថា “នេះគឺជាសមិទ្ធផលឈានមុខគេរបស់ យើងដែលបានត្រូវបានទស្សនាវដ្តី The Banker ឧទ្ទេសនាមថាជាធនាគារល្អឆ្នើមបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះការទទួលស្គាល់នេះដែលនឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មាន ការ ចូល រួមសហការយ៉ាងស្អិតរមួតពីសំណាក់ក្រុមការងាររបស់ធនាគារ ABA ព្រមទាំងកិច្ចខិតខំប្រែងរបស់ពួកគាត់ នៅក្នុង ការផ្តល់សេវាល្អប្រសើរបំផុតសម្រាប់ប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ដែលបានជឿទុកចិត្តមកលើធនាគារ ABA ផងដែរ។ ការទទួលបានចំណាត់ថ្នាក់នេះ ធ្វើឲ្យយើងកាន់តែមានភាពជឿជាក់ចំពោះគំរូអាជីវកម្មរបស់ធនាគារ ABA និងធ្វើឲ្យយើងកាន់តែមានទឹកចិត្ត នៅក្នុងការបង្កើតធនាគារសម្រាប់ពេលអនាគត ព្រមទាំងបំពេញទៅតាមការរំពឹងទុករបស់អតិថិជនយើងផងដែរ”។

លោក Brian Caplen ដែលជានិពន្ធនាយកនៃទស្សនាវដ្តី The Banker បានថ្លែងថា “សូមអបអរសាទរចំពោះធនាគារ ABA ដែលបានឈ្នះពានរង្វាន់របស់យើងនៅក្នុងប្រទេសកម្ពុជា។ ធនាគារ ABA បានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានបង្កើនបណ្តាញសាខារបស់ខ្លួនច្រើនជាងពីរដងនៅក្នុងរយៈពេល ១៥ខែចុងក្រោយ ហើយស្របពេល ជាមួយគ្នានេះ ធនាគារ ABA ក៏បានកាត់បន្ថយអនុបាតថ្លៃចំណាយធៀបនឹងប្រាក់ចំណូលរបស់ខ្លួនផងដែរ។ ធនាគារ ABA មានដំណើរការយ៉ាងល្អប្រសើរនៅក្នុងបរិយាកាសប្រកួតប្រជែងខ្ពស់ក្នុងវិស័យធនាគារនៅកម្ពុជា”។

ពានរង្វាន់របស់ទស្សនាវដ្តី The Banker គឺបន្ថែមពីលើជ័យលាភីដែលធនាគារ ABA សមនឹងទទួលបាន នៅក្នុងឆ្នាំនេះ។ កាលពីដើមឆ្នាំ២០១៤ ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney ក៏បានឧទ្ទេសនាមធនាគារ ABA ថាជាធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៤ ចំពោះភាពខ្លាំងនៃការឈរនៅលើទីផ្សារ និងការរីកចម្រើន លើសគេលើបណ្តាញសាខារបស់ខ្លួនកាលពីឆ្នាំមុននេះ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់គុណភាព សេវាកម្ម និងការប្រើប្រាស់ដំណោះស្រាយប្រកបដោយបច្ចេកវិទ្យាថ្មីបំផុត។