ក្រុមហ៊ុនអាកាសចរណ៍ Thai Airway ចាប់ផ្តើមទទួលប័ណ្ណ UPI របស់ធនាគារ ABA
08/Nov/2016
អតិថិជនប្រើប្រាស់ប័ណ្ឌ UnionPay International (UPI) របស់ធនាគារ ABA ជាទីគោរព!
យើងខ្ញុំមានកិត្តិយស សូមជូនដំណឹងរីករាយដល់លោកអ្នក អោយបានជ្រាបថា នៅពេលនេះ លោកអ្នកអាចប្រើប្រាស់ប័ណ្ណ UnionPay International (UPI) ដើម្បីធ្វើការកក់សំបុត្រយន្តហោះ ជាមួយក្រុមហ៊ុនអាកាសចរណ៍ Thai Airway បានហើយ។
ជាមួយការកក់សំបុត្រជាមួយប័ណ្ណ UnionPay International (UPI) របស់ ABA លោកអ្នកអាចធ្វើការកក់ផ្ទាល់លើវិបសាយផ្លូវការរបស់ THAI AIRWAY រឺក៏អាចប្រើប្រាស់តាមរយៈកម្មវិធីផ្លូវការសំរាប់ស្មាតហ្វូន ដែលអាចទាញយកបានពីក្នុង Google Play Store, Apple App store រឺ Windows Store។
ការប្រើការកាត UPI របស់ធនាគារអាចផ្តល់ឪកាសជាច្រើនដល់អ្នកក្នុងការធ្វើដំនើរ នៅក្នុងតំបន់និង ជំវិញពិភពលោក។ សូមនៅជាមួយយើង ដើម្បីបានដឹងពីអត្ថប្រយោជន៍ផ្សេងៗទៀត។