សេចក្តីជូនដំណឹងអ្នកទិញថ្លៃ

17/Jul/2012

ធនាគារ ABA ចំកាត់ (Cambodia) អញ្ជើញឲ្យដេញថ្លៃ លើការរចនាជាថ្មី បង្កើតជាថ្មី និង​ការរួមបញ្ចូល​ វែបសាយត៍​ធនាគារ ABA (ABA) តាមលក្ខខណ្ឌ បច្ចេកទេស និងមុខងារ​ដែលមានតាមសំណើសុំ​ដេញថ្លៃ (RFP)។

RFP អាចដោនឡូតបានពីតំណភ្ជាប់ខាងក្រោម។អ្នកជំនាញ/ទីភ្នាក់ងារមានចំណាប់អារម្មណ៍ទាំងអស់​តម្រូវ​ឲ្យ​ដាក់ពីបំណងពេញលេញក្នុងទម្រង់ឆ្លើយតប បន្ទាប់មកផ្ញើទៅកាន់៖ +855 23 216 333 (ទូរសារ) ឬតាមអ៊ីមែល [email protected] មុន ឬនៅថ្ងៃទី06 ខែសីហា ឆ្នាំ2012 នៅម៉ោង 5:00 ល្ងាច (ម៉ោងនៅកម្ពុជា)។

បន្ទាប់ពីនោះ សំណើសុំដេញថ្លៃនេះ​ត្រូវដាក់ក្នុង​ស្រោមសំបុត្របិទជិត ឬកញ្ចប់ដែលមានដាក់ សញ្ញាថា “អ្នកដេញថ្លៃសម្រាប់ការរចនាជាថ្មី បង្កើតជាថ្មី និង​ការរួមបញ្ចូល​វែបសាយត៍​ធនាគារABA​” នៅថ្ងៃទី31 ខែសីហា ឆ្នាំ2012។ ពុំមានការចំណាយលើថ្លៃរៀបចំ និងការដាក់ជូនសំណើរសុំ ដេញថ្លៃ​ក្នុងការឆ្លើយតបចំពោះសំណើសុំ​ដេញថ្លៃឡើយ។

តារាងសម្រាប់គម្រោងនេះ មានដូចខាងក្រោម៖

ជំហានដំណើរការជ្រើសរើស

កាលបរិច្ឆេទ និងពេលវេលាប៉ាន់ស្មាន

ធនាគារ ABA ចេញ RFP

ថ្ងៃទី26 ខែកក្កដា ឆ្នាំ2012

កាលកំណត់ឆ្លើយតប

ថ្ងៃទី06 ខែសីហា ឆ្នាំ2012

ការដាក់ជូនសំណួរ

ថ្ងៃទី09 - 13 ខែសីហា ឆ្នាំ2012

ចម្លើយ/ការបញ្ជាក់របស់ក្រុមហ៊ុនលក់

ថ្ងៃទី13 - 20 ខែសីហា ឆ្នាំ2012

កាលកំណត់សម្រាប់សំណើ RFP

ថ្ងៃទី31 ខែសីហា ឆ្នាំ2012

សេចក្តីប្រកាសសម្រង់បញ្ជីបេក្ខជន​របស់ក្រុមហ៊ុនលក់

ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2012

ការបង្ហាញខ្លួន

ថ្ងៃទី10 -13 ខែកញ្ញា ឆ្នាំ2012

ការវាយតម្លៃ

ថ្ងៃទី14- 17 ខែកញ្ញា ឆ្នាំ2012

ការផ្តល់កិច្ចសន្យា

ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2012

 

បុគ្គលទំនាក់ទំនង៖

មន្រ្តីផ្នែកទីផ្សារ Melissa Garcia
ធនាគារវឌ្ឍនៈភាពអាស៊ីចំកាត់
អគារលេខ 148 មហាវិថីព្រះមុនីវង្ស
រាជធានីភ្នំពេញ ប្រអប់សំបុត្រលេខ 2277 ប្រទេសកម្ពុជា

ទូរស័ព្ទ៖ +855 23 216 333
អ៊ីមែល៖ [email protected]

 ធនាគារ ABA សូមរក្សាសិទ្ធិក្នុងការទទួលយក/បដិសេធការផ្តល់ជូនណាមួយ ឬទាំងអស់​ដែលបាន ដាក់ជូន​ក្នុងការឆ្លើយតបចំពោះការជូនដំណឹងនេះ ដោយពុំបញ្ជាក់ហេតុផលឡើយ។