ចំនួនកំណត់ប្រតិបត្តិការតាមបញ្ជរជាបណ្តោះអាសន្ន
21/Apr/2021

អតិថិជនជាទីគោរព
ដោយអនុវត្តតាមការរឹតបន្តឹងការធ្វើដំណើរដ៏តឹងរ៉ឹងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ សាខាធនាគារ ABA នៅក្នុងភូមិសាស្ត្រនេះ ដំណើរការជាមួយសមត្ថភាពអប្បបរមា។ ដើម្បីរក្សាបាននូវគុណភាពសេវាកម្ម និងផ្តល់ភាពងាយស្រួលជូនអតិថិជនរបស់ខ្លួន ធនាគារអនុវត្តនូវចំនួនកំណត់ប្រតិបត្តិការតាមបញ្ជរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី 21 មេសា 2021 និងរហូតដល់មានការជូនដំណឹងបន្ថែម។
បច្ចុប្បន្ន យើងខ្ញុំដំណើរការតាមបញ្ជរតែប្រតិបត្តិការសាច់ប្រាក់ដូចខាងក្រោមប៉ុណ្ណោះ៖
| ប្រភេទប្រតិបត្តិការ | ប្រាក់ដុល្លារ | ប្រាក់រៀល |
| ដាក់សាច់ប្រាក់ | 50,000 ឬលើសពីនេះ | ចំនួនណាមួយ |
| ដកសាច់ប្រាក់ | 4,000 ឬលើសពីនេះ | 1 លាន ឬលើសពីនេះ |
| ទូទាត់កម្ចី | ចំនួនណាមួយ | |
សម្រាប់ប្រតិបត្តិការសាច់ប្រាក់ និងប្រតិបត្តិការដាក់/ដកមូលប្បទានបត្រតិចជាងចំនួនកំណត់ យើងលោកទឹកចិត្តឲ្យលោកអ្នកប្រើទីតាំងស្វ័យសេវារបស់សាខារបស់យើងខ្ញុំ ឬអញ្ជើញទៅទីតាំងស្វ័យសេវា ABA 24/7 ដែលនៅជិតលោកអ្នក។ សម្រាប់តម្រូវការសេវាធនាគារប្រចាំថ្ងៃ សូមប្រើកម្មវិធី ABA Mobile ដោយងាយស្រួល និងសុវត្ថិភាព!
ប្រសិនបើលោកអ្នកមានចម្ងល់ណាមួយពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងនេះ សូមទាក់ទងបុគ្គលិកផ្នែកទំនាក់ទំនងរបស់លោកអ្នក អ៊ីមែលមក info@ababank.com ឬទាក់ទងផ្នែកទំនាក់ទំនងអតិថិជន ABA តាមទូរស័ព្ទលេខ 023 225 333។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ!

