សេវាប្រមូលពន្ធ មាននៅលើកម្មវិធី សេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្មហើយ
28/Dec/2021

ធនាគារ ABA បើកដំណើរការសេវាប្រមូលពន្ធ នៅលើសេវាធនាគារអនឡាញ សម្រាប់អាជីវកម្ម ដើម្បីកែសម្រួលបន្ថែមលើសេវាធនាគារអនឡាញសម្រាប់ក្រុមហ៊ុនធុនតុច មធ្យម និងក្រុមហ៊ុនធំៗ។
មុខងារប្រមូលពន្ធ នៅក្នុង ABA IBB ជួយលុបបំបាត់បញ្ហាលំបាកក្នុងការអញ្ជើញទៅបង់ពន្ធផ្ទាល់នៅសាខាពន្ធដារ ឬសាខាធនាគារ ដែលមានឯកសារក្រដាសស្នាមច្រើន។ ជាមួយការពង្រឹងសមត្ថភាពបន្ថែមនៅលើ ABA IBB ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនានា អាចចំណេញពេលវេលាច្រើនសម្រាប់កិច្ចការក្រុមហ៊ុន ឬអាជីវកម្មរបស់ខ្លួន ខណៈដែលពួកគេអាចបំពេញកាតព្វពន្ធប្រចាំខែ និងប្រចាំឆ្នាំបានយ៉ាងស្រួលពីការិយាល័យ ឬក្រុមហ៊ុនរបស់ខ្លួន។
ឥឡូវនេះ អតិថិជន ABA IBB អាចបង់ពន្ធសហគ្រាស (Enterprise Tax), រួមមានពន្ធអាករប្រចាំខែ (ពន្ធបៀវត្ស ពន្ធកាត់ទុក ប្រាក់រំដោះពន្ធ ពន្ធអាករលើតម្លៃបន្ថែម។ល។) និងពន្ធប្រចាំឆ្នាំ (ពន្ធប្រាក់ចំណូលពន្ធប៉ាតង់។ល។) តាមរយៈកម្មវិធីនេះ។ ជាមួយគ្នានេះដែរ ពន្ធលើមធ្យោបាយដឹកជញ្ជូន ពន្ធអចលនទ្រព្យ នឹងមាននៅពេលខាងមុខ។
ដើម្បីជ្រាបព័ត៌មានលម្អិតអំពីសេវានេះ សូមចូលទៅ ទំព័រសេវាប្រមូលពន្ធ IBB នៅលើវិបសាយរបស់យើងខ្ញុំ។
ជាមួយ ABA IBB ក្រុមហ៊ុនតូចធំនានា អាចទទួលបានមធ្យោបាយកាន់តែប្រសើរក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានគ្រប់ពេលវេលា 24/7 តាមរយៈមុខងារពេញលេញ ដូចជាការពិនិត្យតាមដានសមតុល្យគណនីភ្លាមៗ សេវាបើកបៀវត្ស ការធ្វើប្រតិបត្តិការជាសំណុំ ប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host) និងមុខងារចាំបាច់ជាច្រើនទៀត។
ប្រសិនបើអ្នកមិនទាន់មាន ABA IBB សម្រាប់ក្រុមហ៊ុនរបស់អ្នកនៅឡើយ ហើយត្រូវការជ្រាបបន្ថែមអំពីកម្មវិធីនេះ សូមទាក់ទងមកកាន់ក្រុមការងារ IBB តាមរយ digitalsupport@ ឬ ទូរស័ព្ទមកកាន់ 023 925 333។ ababank.com