ABA គាំទ្រ វេទិកាកេសរកូលជាតិ លើកទី៣ ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន
11/Apr/2023
ធនាគារ ABA មានមោទនភាព ដែលបានធ្វើជាអ្នកឧបត្ថម្ភធំ នៃវេទិកាកេសរកូលជាតិ លើកទី3 ដែលប្រារព្ធធ្វើឡើងនៅផ្សារទំនើប AEON 1 កាលពីថ្ងៃទី 7 ដល់ទី 9 ខែមេសា ឆ្នាំ 2023។ វេទិកាទាំង 2 លើកមុន ត្រូវបានធ្វើឡើងក្នុងឆ្នាំ 2020 និង 2022។
វេទិកានេះត្រូវបានរៀបចំដោយក្រសួងបរិស្ថាន ក្នុងគោលបំណងបង្ហាញពីប្រភេទផ្កាកេសរកូល (អ័រគីដេ) មកពីខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ការថែរក្សាពូជផ្កាដ៏ស្រស់ស្អាត និងបរិស្ថាន។
វេទិកានេះរួមមានការបង្ហាញប្រភេទផ្កាកេសរកូលដ៏ស្រស់ស្អាត ក៏ដូចជាការរៀបចំផ្លូវដើរបង្ហាញម៉ូដ និងឆាកប្រគុំតន្ត្រី ដែលអនុញ្ញាតឱ្យអ្នកចូលរួមបានសិក្សា និងស្វែងយល់អំពីអត្ថប្រយោជន៍នៃនិរន្តរភាពបរិស្ថាន។
វេទិកានេះបានទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ក្នុងរយៈពេលបីថ្ងៃ រួមមានសិស្សានុសិស្ស អ្នកធ្វើការផ្នែកបរិស្ថាន និងក្រុមគ្រួសារ ដែលចូលចិត្តមើលការតាំងបង្ហាញផ្កាកេសរកូល និងស្វែងយល់អំពីគំនិតផ្តួចផ្តើមនានា ក្នុងការថែរក្សាបរិស្ថានជាតិ។ វេទិកាក៏បានជួយលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងអភិរក្សផ្កាកេសរកូលនៅកម្ពុជាផងដែរ។
ក្នុងនាមជាសាជីវកម្មដែលមានទំនួលខុសត្រូវ ធនាគារ ABA បានដាក់បញ្ចូលនិរន្តរភាពបរិស្ថាននៅក្នុងគំនិតផ្តួចផ្តើមនៃកិច្ចការទំនួលខុសត្រូវសង្គមរបស់ខ្លួន។ ហើយការឧបត្ថម្ភវេទិកាកេសរកូលជាតិនេះ គឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ធនាគារ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននៅក្នុង