គាំទ្រប្រាក់រៀល ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រទេសយើងជាមួយ ABA
18/Sep/2024
អតិថិជនជាទីគោរព!
យោងតាមសេចក្ដីណែនាំ ចុះថ្ងៃទី 19 មីនា 2024 និងសេចក្ដីណែនាំបន្ថែម ចុះថ្ងៃទី 17 កញ្ញា 2024 របស់ធនាគារជាតិនៃកម្ពុជា បណ្ដាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា មានកាតព្វកិច្ចបើកគណនីប្រាក់រៀលជូនអតិថិជនរបស់ខ្លួន។
ABA បន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់រូបិយប័ណ្ណជាតិយើង ហើយសម្រាប់អតិថិជនដែលពុំទាន់មានគណនីប្រាក់រៀលនៅឡើយ យើងខ្ញុំនឹងបើកគណនីប្រាក់រៀលជូន ដោយ៖
- មិនយកកម្រៃសេវាសម្រាប់ការបើកគណនី
- មិនយកកម្រៃសេវាសម្រាប់ការបិទគណនី
- មិនយកកម្រៃសេវាគណនីប្រចាំឆ្នាំ
- មិនតម្រូវឲ្យដាក់ប្រាក់តម្កល់អប្បបរមា
សូមបញ្ជាក់ថា គណនីប្រាក់រៀល ផ្ដល់ជូននូវការប្រាក់ខ្ពស់ជាងគណនីដុល្លារ។ តាមរយៈការបើកគណនីប្រាក់រៀល លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើន ហើយអាចរួមចំណែកជំរុញកំណើន និងស្ថិរភាពសេដ្ឋកិច្ចជាតិរបស់យើងថែមទៀតផង។
យើងខ្ញុំ សង្ឃឹមថា លោកអ្នកនឹងចូលរួមគាំទ្រ និងសហការក្នុងកិច្ចការគាំទ្ររូបិយប័ណ្ណជាតិយើងទាំងអស់គ្នា។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ABA។
សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗ សូមទាក់ទងមកលេខ 098203203 ឬតាមរយៈអ៊ីម៉ែល info@ababank.com




