សាខាស្ទឹងមានជ័យ ស្វាគមន៍ 2020 ជាមួយមុខមាត់ថ្មី
02/Jan/2020
ធនាគារ ABA ស្វាគមន៍ឆ្នាំ 2020 ជាមួយការនាំមកនូវមុខមាត់ថ្មីសម្រាប់សាខាមួយទៀតនៅរាជធានីភ្នំពេញ។ ចាប់ពីថ្ងៃទី2 ខែមករានេះតទៅ សាខាស្ទឹងមានជ័យ នឹងបើកបម្រើសេវា 12ម៉ោង ក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃពីចន្ទដល់អាទិត្យ ក្រោយពីបានធ្វើការពង្រីកទំហំ និងបន្ថែមបរិក្ខារបម្រើសេវាឲ្យឆ្លើយតបទៅតាមកំណើននៃតម្រូវការរបស់អតិថិជននៅក្នុងតំបន់ដ៏មមាញឹកនេះ។
សាខានេះ ត្រូវបានពង្រីកឲ្យកាន់តែធំជាងមុន ដើម្បីដាក់បន្ថែមនូវបញ្ឈរបេឡាធិការ និងផ្នែកបម្រើអតិថិជន។ ចំណតរថយន្ត និងកន្លែងរង់ចាំ មានទំហំកាន់តែធំទូលាយ ចំណែកកន្លែងស្វ័យសេវាដែលមានម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, និងម៉ាស៊ីនដាក់/ដកប្រាក់ ក៏ត្រូវបានពង្រីក ហើយបុគ្គលិកជំនាញវិជ្ជាជីវៈត្រូវបានដាក់បន្ថែម ដើម្បីផ្ដល់សេវាកាន់តែងាយស្រួល និងគ្រប់គ្រាន់ដល់អតិថិជននៅក្នុងតំបន់នេះ។
លោក Ly Kimlin បានប្រសាសន៍ថា៖ “ការពង្រីកទំហំសាខា និងបន្ថែមម៉ោងបម្រើសេវានេះ គឺជាដំណឹងដ៏សប្បាយរីករាយមួយ ខណៈដែលយើងទើបចូលមកដល់ឆ្នាំថ្មី។ 2019 គឺជាឆ្នាំពេញដោយវឌ្ឍនភាព ហើយយើងកំពុងសម្លឹងឆ្ពោះទៅរកសមិទ្ធផលកាន់តែប្រសើរថែមទៀតសម្រាប់ឆ្នាំ 2020 នេះ ដោយធានាឲ្យបាននូវសេវាបន្តឈានមុខ, បទពិសោធធនាគារឌីជីថលពេញដោយនវានុវត្ត, និងបណ្ដាសេវាធនាគារដែលត្រូវបានសម្រិតសម្រាំងឲ្យស្របទៅតាមតម្រូវការអតិថិជនម្នាក់ៗ។ យើងខ្ញុំសូមស្វាគមន៍អតិថិជនទាំងអស់មកកាន់សាខាដែលទើបទទួលបានការកែលម្អដ៏ថ្មីសន្លាងនេះ។”
សាខាស្ទឹងមានជ័យ ចាប់ពីឥឡូវនេះតទៅ នឹងបើកបម្រើសេវាជារៀងរាល់ថ្ងៃពីម៉ោង 8ព្រឹកដល់ 8យប់។ អតិថិជនអាចអញ្ជើញមកទទួលសេវានៅសាខានេះ ដែលមានអាសយដ្ឋានស្ថិតនៅ អគារ 20B-23B, មហាវិថី សម្ដេច មុនីរ៉េត, ក្រុម 1, ភូមិទ្រា, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង 098 203 889។
គិតមកដល់ថ្ងៃទី2 ខែមករា ឆ្នាំ2020នេះ ABA មាន 77សាខាកំពុងប្រតិបត្តិការបម្រើសេវាទូទាំងប្រទេស។ ស្ទឹងមានជ័យ គឺជាសាខាថ្មីមួយទៀតដែលត្រូវបានដាក់បញ្ចូលក្នុងចំណោមសាខាទាំង 14 ដែលប្រតិបត្តិការ 12/7។