ការពង្រឹងចំណងទាក់ទងជាមួយធនាគារអភិវឌ្ឍន៍នៃប្រទេសហ្វីលីពីន

07/Oct/2015

ការពង្រឹងចំណងទាក់ទងជាមួយធនាគារអភិវឌ្ឍន៍នៃប្រទេសហ្វីលីពីន

ធនាគារ ABA ដែលជាស្ថាប័នធនាគារឈានមុខមួយរបស់កម្ពុជា រួមជាមួយនឹងធនាគារអភិវឌ្ឍន៍នៃប្រទេសហ្វីលីពីន (DBP) ដែលជាស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ហ្វីលីពីន បានរៀបចំឡើងវិញនូវភាពជាដៃគូរយៈពេលវែងរបស់ខ្លួន ដើម្បីឆ្លើយតបតាមតម្រូវការរបស់ ពលករ ហ្វីលីពីនក្នុងការផ្ទេរប្រាក់ កាន់តែល្អប្រសើរជាងមុននៅក្នុងប្រទេសកម្ពុជា។

ចាប់ពីពេលនេះទៅ ធនាគារ ABA និង DBP សូមផ្តល់ជូនមធ្យោបាយប្រកបដោយសុវត្ថិភាពខ្ពស់ រហ័ស មានប្រសិទ្ធិភាព និង មានតំលៃសមរម្យបំផុត ក្នុងការផ្ញើប្រាក់ដែលពិបាករកបាន ដល់អ្នកទទួលផលនៅប្រទេសហ្វីលីពីន។ មធ្យោបាយនេះរួមបញ្ចូលទាំង ការផ្ទេរប្រាក់តាមរយៈធនាគារ និង អ្នកផ្តល់សេវាដែល មិនមែនជាធនាគារ (ដូចជាតាមរយៈហាងបញ្ចាំ និង ធនាគារនានានៅតាមជនបទ) ការបញ្ជូនសាច់ប្រាក់ដល់ផ្ទះ និង ការទូទាត់ទៅឱ្យស្ថាប័នរដ្ឋាភិបាល ដូចជា SSS Phil health និង PAG - IBIG។

ក្រៅពីការធ្វើឱ្យប្រសើរឡើងនៃសេវាកម្ម កម្រៃ និង ការចំណាយផ្សេងៗ ក៏ត្រូវបានកែរលម្អរផងដែរ ហើយចាប់ពីឥឡូវនេះទៅអ្នកនឹងចំណាយត្រឹមតែ $4.00 ប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ ជាមួយនឹងចំនួនសាច់ប្រាក់ប្រតិបត្តិការអតិបរមារហូតដល់ $10,000 ក្នុងមួយថ្ងៃ។ សេវាកម្មដែលមានភាពប្រសើរឡើងនេះមានឈ្មោះថា DBP EC Remit ឥឡូវអាចរកបាននៅគ្រប់សាខាធនាគារ ABA ទាំងអស់នៅទូទាំងប្រទេស។