​ការពារខ្លួនអ្នកពីជនឆបោក

16/Sep/2021

Scammer kh 1

​អតិថិជន​ជាទី​គោរព​,
យើងខ្ញុំសូមរំលឹកលោកអ្នកឲ្យមានការប្រុងប្រយ័ត្នបន្ថែមពាក់ព័ន្ធនឹងសារដែលលោកអ្នកទទួលបាន ហើយអះអាងថាមកពីធនាគារ ABA។

សារទាំងនេះ មិនថាជាសារខ្លី SMS ឬអ៉ីមែល អាចមានលីងភ្ជាប់ទៅកាន់ប្រភពផ្សេងដែលមើលទៅ ស្រដៀងនឹងប្រភពផ្លូវការរបស់ធនាគារ ABA ប៉ុន្តែវាមានខុសអក្ខរាវិរុទ្ធ ឬខ្វះតួរអក្សរមួយ។

ជនឆបោកទាំងនោះអាចប្រើល្បិចសាមញ្ញ ដូចជាការប្រើជាសារជូនដំណឹងប្រាប់លោកអ្នកថា មាននរណាម្នាក់បើកចូលគណនីធនាគាររបស់អ្នក ហើយអ្នកត្រូវផ្តល់លេខសម្ងាត់ទៅឲ្យពួកគេ ដើម្បីទទួលបានសិទ្ធិចូលប្រើគណនីវិញ។

សូមចងចាំថាសារដែលមានចរិតលក្ខណៈបែបនេះ គឺជាសារបោកប្រាស់! ធនាគារ ABA នឹងមិនផ្ញើសារ SMS ឬអ៉ីមែលទៅអ្នក ដើម្បីស្នើសុំបញ្ជាក់លេខកាតធនាគារ លេខសម្ងាត់ធនាគារអនឡាញ លេខសម្ងាត់បើកចូលតាមកម្មវិធី ABA Mobile ឬព័ត៌មានសម្ងាត់ផ្សេងទៀតឡើយ។

សូមអានការណែនាំសំខាន់ៗខាងក្រោម ដើម្បីរក្សាសុវត្ថិភាពពេលប្រើប្រាស់សេវាធនាគារតាមអនឡាញ

  • ​កុំប្រាប់ ឬផ្ដល់លេខកូដសុវត្ថិភាពដែលទទួលបានពីធនាគារ ABA តាមរយៈសារ SMS ឬសារជូនដំណឹងទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ ទោះបីបុគ្គលនោះអះអាងថាខ្លួនគេជាបុគ្គលិកធនាគារ ABA ក៏ដោយ
  • ​កុំបង្ហាញ ឬផ្តល់ព័ត៌មានចាំបាច់សម្រាប់ការចុះឈ្មោះជាមួយធនាគារ ABA ទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ
  • ​កុំបង្ហាញលេខទូរស័ព្ទដែលប្រើភ្ជាប់ជាមួយ ABA Mobile ជាសាធារណៈ
  • ​ឧស្សាហ៍ដូរលេខសម្ងាត់ (PIN) កម្មវិធី ABA Mobile និងលេខកូដកាតរបស់អ្នកឲ្យបានទៀងទាត់
  • សូមចងចាំថា ABA ប្រើតែលេខ 023 225 333, 098 203 333 និង 098 203 203 ប៉ុណ្ណោះ ក្នុងការទាក់ទងទៅលោកអ្នក ហើយទាក់ទងលោកអ្នកដើម្បីជម្រាបពីប្រូម៉ូសិន, ការឆ្លើយសំណួរ ឬចម្ងល់, ការស្ទង់មតិ ឬ ដោះស្រាយបញ្ហាដែលទាក់ទងនឹងគណនីតែប៉ុណ្ណោះ!

ប្រសិនបើអ្នកទទួលបានសារ SMS គួរឲ្យសង្ស័យដែលក្លែងធ្វើជាកម្មសិទ្ធិរបស់ធនាគារ ABA ហើយអ្នកមិនច្បាស់ថាពិតជាមកពីធនាគារ ABA  ឬមិនមែន សូមរាយការណ៍មកយើងខ្ញុំតាមអ៉ីមែល info@remove-this.ababank.com

ចែករំលែកព័ត៌មាននេះដល់ក្រុមគ្រួសារ និងមិត្តភក្តិដើម្បីជួយការពារពួកគេពីការឆបោក!