សាខា ABA ស្តាតចាស់ និងអូរបែកក្អម ឥឡូវ បើកដំណើរការ 12/7

02/May/2023

aba 12/7 stade chas - ou baek k'am khaba 12/7 stade chas - ou baek k'am kh
aba 12/7 stade chas - ou baek k'am kh-2aba 12/7 stade chas - ou baek k'am kh-2
aba 12/7 stade chas - ou baek k'am kh-3aba 12/7 stade chas - ou baek k'am kh-3

ABA សូមប្រកាសបន្ថែមម៉ោងបម្រើសេវា សម្រាប់សាខាស្តាតចាស់ និងសាខាអូរបែកក្អម នៅរាជធានីភ្នំពេញ រហូតដល់ 12 ម៉ោង ក្នុងមួយថ្ងៃ និង 7 ថ្ងៃ ក្នុងមួយអាទិត្យ ដើម្បីឆ្លើយតបនឹងតម្រូវការយ៉ាងច្រើន ពីសំណាក់អតិថិជនដែលទទួលបានបទពិសោធសេវាធនាគារទំនើប និងងាយស្រួល។

ឥឡូវនេះ សាខាទាំងពីរ បើកបម្រើសេវាជារៀងរាល់ថ្ងៃ ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ដោយបំពាក់នូវម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដក-ដាក់ប្រាក់ ម៉ាស៊ីនបើកកាត ក៏ដូចជាម៉ាស៊ីនដាក់មូលប្បទានបត្រ ដែលអតិថិជនអាចប្រើសេវាធនាគារពេញលេញ ជារៀងរាល់ថ្ងៃនៅទីនោះ។

ក្រៅពីនេះ សាខាទាំងពីរក៏មានចំណតសមរម្យ កន្លែងអង្គុយរង់ចាំធំទូលាយ និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈ ដែលរង់ចាំឆ្លើយសំណួររបស់លោកអ្នកផងដែរ។

សាខាស្តាតចាស់ មានទីតាំងស្ថិតនៅអគារលេខ 26អា E0-E2 ផ្លូវលេខ 70 សង្កាត់ស្រះចក រាជធានីភ្នំពេញ។ សូមស្វែងរក ទីតាំង ទីនេះ។ លោកអ្នកក៏អាចទាក់ទងមកសាខាស្តាតចាស់ដោយផ្ទាល់តាមលេខទូរស័ព្ទ 098 203 819។

សាខាអូរបែកក្អម មានទីតាំងស្ថិតនៅអគារលេខ 19BC ផ្លូវជាតិលេខ1 ភូមិដើមស្លែង រាជធានីភ្នំពេញ។ សូមស្វែងរក ទីតាំង ទីនេះ។ លោកអ្នកក៏អាចទាក់ទងមកសាខាអូរបែកក្អមដោយផ្ទាល់ តាមលេខទូរស័ព្ទ 098 203 799។

សូមអរគុណ សម្រាប់ការប្រើប្រាស់សេវាធនាគារ ABA!