ស្រុកសូទ្រនិគម ត្រូវបានដាក់បញ្ចូល ទៅក្នុងបណ្តាញសាខារបស់ ABA សៀមរាប
18/Nov/2019
ដោយអនុវត្តគម្រោងពង្រីកបណ្តាញសាខារបស់ខ្លួន ធនាគារ ABA ថ្ងៃនេះ មានភាពរីករាយសូមប្រកាសបើកសាខាថ្មីមួយទៀត ដែលស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។
សាខាស្រុកសូទ្រនិគមពេលនេះត្រូវបានរៀបចំរួចរាល់ហើយ សម្រាប់ផ្តល់ជូនអតិថិជន នូវផលិតផល និងសេវាធនាគាររបស់ធនាគារ ABA គ្រប់បែបយ៉ាង។ អមជាមួយបុគ្គលិកវិជ្ជាជីវៈនៅនឹងសាខាស្រាប់ អតិថិជនអាចមកសាខាថ្មីនេះ ដើម្បីស្នើសុំបើកគណនីបញ្ញើនិងសន្សំ ពិភាក្សាពីប្រភេទកម្ចីសម្រាប់អាជីវកម្មជាមួយបុគ្គលិកជំនាញ ស្នើសុំកាតធនាគារ បើកABA Mobile និងសេវាធនាគារអនឡាញ ផ្ញើប្រាក់ និង សេវាដ៏ទៃផ្សេងៗទៀត។ ជាងនេះ នេះទៅទៀត ម៉ាស៊ីន ATM និងម៉ាស៊ីនដាក់ប្រាក់ដ៏ទំនើប ក៏ត្រូវបានដំឡើងនៅនឹងកន្លែងរួចរាល់ សម្រាប់អតិថិជនចូលប្រើប្រាស់គណនីរបស់ពួកគេបានគ្រប់ពេលផងដែរ។
អតិថិជនអាចមកប្រើប្រាស់សេវានៅសាខាស្រុកថ្មីនេះ ក្នុងភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាចទំនាក់ទំនងសាខាបានតាមរយៈលេខ 081 204 283។
គិតមកត្រឹមថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2019 ធនាគារ ABA មានសាខាសរុបទាំងអស់ 73 ដែលបើកបម្រើអតិថិជនទូទាំងប្រទេស។ សាខាចំនួន 4 ទៀត ក៏ត្រូវបានគ្រោងបើកទ្វារត្រឹមបំណាច់ឆ្នាំ2019 នេះផងដែរ។