ធនាគារ ABA សាខាសុធារស ចាប់បើកបម្រើអតិថិជនហើយ
25/Sep/2014
ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេ បានប្រកាសបើកសាខាថ្មីរបស់ខ្លួនបន្ថែមទៀតនៅទល់មុខ ផ្សារទំនើបអ៊ីអន គឺសាខាសុធារស។ សាខាបើកថ្មីនេះ ផ្តល់ជូនផលិតផលនិងសេវាធនាគារពេញលេញដូចជាការ បើកនិងការថែទាំគណនីផ្សេងៗតាមរយៈការផ្តល់ឥណទាន ការចេញប័ណ្ណទូទាត់ និងសេវាផ្សេងៗជាច្រើនទៀត។
ការពង្រីកសាខាធនាគារនៅក្នុងតំបន់នេះ គឺជាការឆ្លើយតប ទៅនឹងកំណើនយ៉ាងខ្លាំងកា្លនូវចំនួនសហគ្រាស រួមទាំង អាជីវកម្មខ្នាតតូច និងការកើនឡើងនូវចំនួនថ្នាក់អ្នក ប្រើប្រាស់ នៅក្នុងតំបន់ផ្សារទំនើបអ៊ីអន។ ធនាគារ ABA សាខាសុធារស ពិតជានឹងអាចបំពេញតម្រូវការសេវាធនាគារ ឆាប់រហ័សគួរឲ្យទុកចិត្ត និងប្រកបដោយគុណភាពដែល ពេលនេះអាចប្រើប្រាស់បាននៅក្នុងតំបន់នេះ។
ជាការផ្តល់មតិយោបល់ពាក់ព័ន្ធនឹងការពង្រីកសាខានេះ លោកស្រី Adel Leilanie Legarta ប្រធានសាខា សម្តេចសុធារសបានមានប្រសាសន៍ថា “សាខាសុធារសនេះ មានទីតាំងជាយុទ្ធសាស្រ្តនៅក្នុងតំបន់នេះ។មានការរីកចម្រើនជាច្រើននៅក្នុងចំណោមវិនិយោគិនក្នុងស្រុក និងបរទេស ហើយនេះគឺជាឱកាសល្អប្រសើរបំផុត នៅក្នុងការពង្រីកទីតាំង និងផ្តល់ជូននូវសេវាធនាគារសមស្របដែលយើងអាចផ្តល់ជូនបាន”។
ធនាគារ ABA សាខាសុធារសនេះ មានទីតាំងនៅទល់មុខផ្សារទំនើបអ៊ីអនតាមបណ្តោយមហាវិថីសម្តេច សុធារស។ ពេលនេះ សាខាបើកថ្មីនេះអាចដំណើរការបាន ហើយអាចទាក់ទងតាមទូរស័ព្ទលេខ ០៩៨ ២០៣ ៩៨១។