​ក្រុមហ៊ុន​អាកាសចរណ៍​ Sky​ Angkor​ Airlines​ រួម​បញ្ចូល​ ABA​ PayWay​ សម្រាប់​ការ​ទូទាត់​សំបុត្រ​យន្តហោះ​ យ៉ាង​ងាយស្រួល​និង​សុវត្ថិភាព​

24/Feb/2025

aba sky angkor airline detail-kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ មាន​សេចក្តី​រីករាយ​ប្រកា​សភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ Sky​ Angkor​ Airlines​ ដែល​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​ក្នុង​ប្រទេស​ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​កក់​ និង​ទូទាត់​ថ្លៃ​សំបុត្រ​យន្តហោះ​ តាម​រយៈ​ ABA​ PayWay​។

​ការ​រួម​បញ្ចូល​ ABA​ PayWay​ នៅ​លើ​ គេហទំព័រ​របស់​ខ្លួន​ ក្រុមហ៊ុន​ Sky​ Angkor​ នឹង​ធានា​នូវ​បទ​ពិសោធន៍​ទូទាត់​ប្រាក់​យ៉ាង​រលូន​ ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ជ្រើសរើស​ពី​វិធី​ទូទាត់​ឌី​ជី​ថ​ល​ជា​ច្រើន​។​ វឌ្ឍនភាព​នេះ​សម​ស្រប​ទៅ​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ ក្នុង​ការ​បង្កើន​គុណភាព​សេវាកម្ម​ និង​ការ​ពេញចិត្ត​របស់​អតិថិជន​។​

ABA​ PayWay​ ផ្តល់​នូវ​ភាព​ងាយស្រួល​ និង​ភាព​បត់បែន​សម្រាប់​អាជីវកម្ម​គ្រប់​ប្រភេទ​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​ ទាំង​ជា​លុយ​រៀល​ និង​ដុល្លារ​។​ ប្រព័ន្ធ​នេះ​ក៏​គាំទ្រ​មធ្យោបាយ​ទូទាត់​ចម្រុះ​ដូច​ជា​ ABA​ PAY,​ KHQR,​ AliPay,​ WeChat​ Pay,​ និង​កាត​អន្តរជាតិ​ដូច​ជា​ Visa​ Mastercard​ និង​កាត​ផ្សេងៗ​។​ ដំណោះស្រាយ​ទូទាត់​សម្រាប់​គ្រប់​តម្រូវការ​នេះ​ នឹង​ធានា​ថា​អតិថិជន​មាន​មធ្យោបាយ​សុវត្ថិភាព​ជា​ច្រើន​ ក្នុង​ការ​ទូទាត់​ប្រតិបត្តិការ​ផ្អែក​ទៅ​លើ​ចំណូលចិត្ត​របស់​ពួក​គេ​ផ្ទាល់​។

​បន្ថែម​ពីលើ​ភាព​ងាយស្រួល​ និង​ការ​ផ្តោត​ទៅ​លើ​អ្នក​ប្រើប្រាស់​ សុវត្ថិភាព​ក៏​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ ABA​ PayWay​។​ គាំទ្រ​ដោយ​ការ​រួម​បញ្ចូល​ដែល​អនុលោម​តាម​ស្តង់ដា​ PCI​ DSS​ ច្រក​ទូទាត់​នេះ​អនុញ្ញាត​ក្រុមហ៊ុន​អាកាសចរណ៍​ ទទួល​ដំណើរការ​ការ​ទូទាត់​តាម​កាត​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ និង​បង្កើន​ការ​គ្រប់គ្រង​ប្រតិបត្តិការ​និង​ភាព​ជឿជាក់​។​ ជាមួយ​ពិធីការ​សារ​សុវត្ថិភាព​ឈានមុខ​គេ​ក្នុង​វិស័យ​ អតិថិជន​អាច​ធានា​បាន​នូវ​ទំនុកចិត្ត​ ដោយ​ដឹង​ថា​ប្រតិបត្តិការ​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ត្រូវ​បានការ​ពារ​យ៉ាង​ពេញលេញ​។

​​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ ABA​ PayWay​ សូម​ទៅ​កាន់​គេហទំព័រ​ www.payway.com.kh/km