សាខា​ខេត្ត​ព្រះ​សីហ​នុ​បើក​ប្រតិបត្តិការ​ 12​ ម៉ោង​រៀងរាល់ថ្ងៃ​

31/Dec/2018

សាខា​ខេត្ត​ព្រះ​សីហ​នុ​បើក​ប្រតិបត្តិការ​ 12​ ម៉ោង​រៀងរាល់ថ្ងៃ​

ធនាគារ​ ABA​ ថ្ងៃនេះ​សូម​ប្រកាស​បន្ថែម​ម៉ោង​ធ្វើការ​នៅ​សាខា​មួយទៀត​របស់​ខ្លួន​ គឺ​សាខា​ខេត្ត​ព្រះ​សីហ​នុ​ ចាប់ពី​ថ្ងៃ​អង្គារ​ ទី​ 1​ មក​រា​ 2019​ នេះ​ទៅ​។​ ការ​ធ្វើ​ឲ្យ​សេវាកម្ម​កាន់តែ​ប្រសើរ​ឡើង​នេះ​ គឺ​ដើម្បី​នាំ​ភាព​ងាយស្រួល​ និង​ភាព​បទ​បែន​ឲ្យ​កាន់តែ​ប្រសើរ​ដល់​អតិថិជន​របស់​យើង​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ បន្ទាប់​ពី​ស​ង្គេ​ត​ឃើញ​ពី​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ការ​អភិវឌ្ឍ​ និង​ផ្នែក​អាជីវកម្ម​ និង​ប្រតិបត្តិការ​នៅ​ក្នុង​ខេត្ត​។​

លោក​ ម៉ី​ ប៉ូ​លី​ន​ នាយក​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​ព្រះ​សីហ​នុ​បាន​ក្លាយជា​ខេត្ត​មួយ​ក្នុង​ចំនោម​ខេត្ត​ដែល​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​បំផុត​នា​ពេល​ថ្មីៗ​នេះ​។​ តម្រូវការ​ផ្នែក​សេវា​ធនាគារ​ក៏​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ស្រប​ជាមួយនឹង​ការ​ការ​កើនឡើង​នៃ​សកម្មភាព​អភិវឌ្ឍ​នានា​ផង​ដែរ​។​ ហេតុ​ដូច្នេះ​ហើយ​ វា​សំខាន់​ណាស់​សម្រាប់​យើង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រតិបត្តិការ​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​តម្រូវការ​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ រក្សា​ឲ្យ​បាន​នូវ​កម្រិត​គុណភាព​សេវា​ធនាគារ​របស់​យើង​ដើម្បី​ផ្តល់​ជូន​ដល់​អតិថិជន​។​”

​ចាប់ពី​ពេល​នេះ​ទៅ​ ប្រជាជន​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ​អាច​រីករាយ​ជាមួយនឹង​សេវា​របស់​ធនាគារ​ ABA​ នៅ​សាខា​នេះ​ ចាប់ពី​ម៉ោង​ 8​ ព្រឹក​ ដល់​ម៉ោង​ 8​ យប់​,​ ចន្ទ​ ដល់​ អាទិត្យ​,​ និង​អាច​ចូល​ប្រើប្រាស់​គណនី​របស់​ពួក​គេ​ 24/7​ តាម​រយៈ​ម៉ាស៊ីន​ ATM​ និង​ ម៉ាស៊ីន​ដាក់​ប្រាក់​ផង​ដែរ​។​ អា​សយ​ដ្ខា​ន​សាខា​នៅផ្ទះ​លេខ​ 131,​ ផ្លូវ​ឯករាជ្យ​,​ ភូមិ​ 01,​ សង្កាត់​លេខ​ 02,​ ក្រុងព្រះសីហនុ​,​ ខេត្ត​ព្រះ​សីហ​នុ​ និង​អាច​ទំនាក់ទំនង​បាន​តាម​រយៈ​ 098​ 203​ 899​។​