ទូទាត់​វិក្កយបត្រ​ទឹក​ដោយ​ងាយ​ជាមួយ​កម្មវិធី​ ABA​ Mobile!

05/12/2016

ទូទាត់​វិក្កយបត្រ​ទឹក​ដោយ​ងាយ​ជាមួយ​កម្មវិធី​ ABA​ Mobile!ទូទាត់​វិក្កយបត្រ​ទឹក​ដោយ​ងាយ​ជាមួយ​កម្មវិធី​ ABA​ Mobile!

​អតិថិជន​ជាទី​គោរព​៖​ យើងខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ជំរាប​ជូន​ថា​ ឥឡូវនេះ​ លោក​អ្នក​អាច​ធ្វើការ​ទូទាត់​វិក្កយបត្រ​ទឹក​ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ របស់​យើង​បាន​ហើយ​។​ បច្ចុប្បន្ន​សេវា​នេះ​ អាច​ប្រើប្រាស់​បាន​តែ​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេ​ញេ​ទេ​ ដោយឡែក​យើង​នឹង​ពង្រីក​បន្ថែម​នៅ​តាម​បណ្តា​ខេត្ត​នានា​ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​ ដូច​គ្នា​ទៅ​នឹង​សេវា​ទូទាត់វិក្កយបត្រ​ដទៃ​ទៀត​របស់​កម្មវិធី​ ABA​ Mobile​ ដែរ​,​ ការទូទាត់​វិក្កយបត្រ​ទឹក​នេះ​ មិន​មានការ​គិតថ្លៃ​នោះ​ឡើយ​។​

ជាមួយ​កម្មវិធី​ ABA​ Mobile​ លោក​អ្នក​អាច​រីករាយ​នឹង​សេវាកម្ម​ជា​ច្រើន​ប្រភេទ​រួម​មាន​៖​ ការ​ទូទាត់ថ្លៃ​វិក្កយបត្រ​ផ្សេងៗ​,​ ការ​ផ្ញើ​ប្រាក់​ទៅ​កាន់​ទូរ​ ATM,​ ការ​ផ្ទេរ​ប្រាក់​,​ ការ​ទទួល​បានការ​ជូនដំណឹង​ផ្សេងៗ​ និង​សេវាកម្ម​បន្ថែម​ជា​ច្រើន​ទៀត​។​ ដើម្បី​ទទួល​បាន​កម្មវិធី​ពិសេស​មួយ​នេះ​ លោក​អ្នក​គ្រាន់តែ​ធ្វើការ​ដោ​ន​ឡូត​ពី​ Google​ Play​ Store​ និង​ Apple​ App​ Store​ រូ​ច​អនុវត្តន៍​តាម​ការ​ណែនាំ​ ដែល​មាននៅ​លើ​អេ​ក្រង់​ ដើម្បី​ទទួល​បាន​សេវា​នានា​ របស់​ធនាគារ​។​

សំរាប់ពត៌មានបន្ថែមអំពីការទូទាត់វិក្កយបត្រផ្សេងៗ សូមចូលទៅកាន់ ទំព័រនេះ!

កម្មវិធី​ ABA​ Mobile​ តែងតែ​មានការ​ផ្លាស់​ប្តរ​ជា​ញឹកញាប់​ដើម្បី​ពង្រីក​បន្ថែម​នូវ​សេវាកម្ម​ឲ្យ​កាន់តែ​ល្អ​។​ សូម​រក្សា​ទំនាក់ទំនង​ជាមួយ​យើង​ ដើម្បី​ទទួល​បាន​ព័​ត៍​មាន​និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។​