ផ្ទេរលុយទៅកាន់គណនីធនាគារក្នុង 121 ប្រទេស តាមរយៈ Ria Money Transfer!
09/Dec/2019
អតិថិជនជាទីគោរព!
យើងបាននាំយកនូវភាពងាយស្រួលបន្ថែម ជូនដល់លោកអ្នក សម្រាប់ការផ្ញើប្រាក់តាមរយៈ Ria! ចាប់ពីពេលនេះតទៅ លោកអ្នកអាចធ្វើការផ្ញើប្រាក់ទៅកាន់គណនីធនាគាររបស់អ្នកទទួលដោយផ្ទាល់ តាមរយៈ Ria Money Transfer នៅក្នុង 121 ប្រទេស ដែលរួមមាន សហរដ្ឋអាមេរិក អង់គ្លេស ចិន កូរ៉េខាងត្បូង បារាំង ថៃ ម៉ាឡេស៊ី និងប្រទេសដ៏ទៃផ្សេងៗទៀត។
នេះគឺជាមុខងារបន្ថែម ទៅលើសេវាផ្ញើដកជាសាច់ប្រាក់របស់ Ria ដែលមានបណ្តាញសាខាទូលំទូលាយជាង 389,000 កន្លែងនៅទូទាំងពិភពលោក។
ដំណើរការនៃការផ្ទេរប្រាក់ចូលទៅក្នុងគណនីធនាគាររបស់អ្នកទទួល មានភាពសាមញ្ញដូចខាងក្រោម៖
1. សូមទៅកាន់សាខាធនាគារ ABA ដែលជិតបំផុតនៅក្នុងតំបន់របស់លោកអ្នក និងយកលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ឬអត្តសញ្ញាណប័ណ្ណ (សម្រាប់ជនជាតិខ្មែរ) ប្រសិនបើអ្នកមិនមានគណនីធនាគារ ABA ទេនោះ។
2. បំពេញបែបបទផ្ទេរប្រាក់ Ria ជាមួយនឹងព័ត៌មានបន្ថែមដូចខាងក្រោម
- ឈ្មោះគណនីអ្នកទទួល
- លេខគណនីអ្នកទទួល ឬ IBAN
- ឈ្មោះធនាគារអ្នកទទួល និងព័ត៌មានពាក់ព័ន្ធដទៃៗទៀតដែលចាំបាច់
3. ប្រគល់បែបបទផ្ទេរជូនបេឡាកររបស់យើង ជាមួយនឹងទឹកប្រាក់ដែលអ្នកចង់ផ្ញើ រួមទាំងថ្លៃសេវាផ្ទេរ ជាការស្រេច។
ក្នុងករណីមានចម្ងល់ ឬសំណួរទាក់ទងនឹងដំណើរការផ្ទេរប្រាក់នេះ បេឡាកររបស់យើងរងចាំផ្តល់ជូនដល់លោកអ្នកដោយក្តីរីករាយ។
ការផ្ញើប្រាក់តាម Ria លឿន ងាយស្រួល និងមិនគិតថ្លៃសេវាពីអ្នកទទួលឡើយ។ ដើម្បីស្វែងយល់បន្ថែមពីសេវាផ្ទេរប្រាក់នេះ សូមចូលទៅកាន់ទំព័រ ផ្ទេរតាម Ria ។



