កំណត់កាលវិភាគការទូទាត់ និងការផ្ទេរប្រាក់ ក្នុងកម្មវិធី ABA Mobile!

04/Feb/2021

Schedule your payments and transfers Kh

ដោយអនុវត្តតាមការប្ដេជ្ញាចិត្តបន្តផ្តល់សេវាធនាគារកាន់តែមានប្រសិទ្ធភាព ធនាគារ ABA ដាក់ឲ្យប្រើប្រាស់មុខងារ កំណត់កាលវិភាគការទូទាត់ និងការផ្ទេរប្រាក់ក្នុងកម្មវិធី ABA Mobile។

ឥឡូវនេះ អ្នកប្រើប្រាស់កម្មវិធី ABA Mobile អាចកំណត់ស្វ័យប្រវត្តិកម្មការទូទាត់ និងការផ្ទេរប្រាក់ដែលធ្វើឡើងនៅពេលខាងមុខ ឬធ្វើឡើងជាប្រចាំទៅឲ្យដៃគូទូទាត់ ឬនរណាម្នាក់ដោយប្រើគំរូក្នុងកម្មវិធី ABA Mobile។ មុខងារថ្មីនេះអនុញ្ញាតឲ្យកំណត់ជាមុននូវចំនួនទឹកប្រាក់ប្រតិបត្តិការ និងកំណត់ចំនួនប្រតិបត្តិការដែលកើតឡើងបន្តបន្ទាប់។  គំរូការទូទាត់ និងការផ្ទេរប្រាក់ដែលអ្នកប្រើប្រាស់មានស្រាប់ អាចដាក់ទូទាត់ និងផ្ទេរស្វ័យប្រវត្តិតាមកាលវិភាគក្នុងកម្មវិធីបាន។ 

អាចចូលប្រើប្រាស់មុខងារនេះ នៅម៉ឺនុយខាងនៃកម្មវិធី និងនៅប៊ូតុងគំរូ “ផ្ទេរប្រាក់រហ័ស” “ទូទាត់រហ័ស” នៅអេក្រង់រួម។

កម្មវិធី ABA Mobile ធ្វើបច្ចុប្បន្នភាពជាប្រចាំ ដូចនេះ សូមបន្តតាមដាន ដើម្បីទទួលព័ត៌មានពីមុខងារ និងការដំឡើងសមត្ថភាពថ្មីៗ! អ្នកអាចដោនឡូតកម្មវិធី ABA Mobile ពី app store របស់ទូរស័ព្ទស្មាតហ្វូនរបស់អ្នក ដូចខាងក្រោម៖