ចាយតាម ABA PAY លើ BookMeBus អាចសន្សំបានរហូតដល់ 50 ភាគរយ
31/Jul/2018

កំពុងរៀបគម្រោងដើរលេងទៅខេត្តជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារឆាប់ៗនេះមែនទេ? អីចឹងម៉េចមិនកក់តាម BookMeBus ចាយតាម ABA PAY ហើយសន្សំបានរហូតដល់ 50%ទៅ?
ធនាគារ ABA សហការជាមួយ BookMeBus ដែលជាវិបសាយនាំមុខគេនៅកម្ពុជាខាងកក់សំបុត្រឡានក្រុង ដើម្បីផ្តល់ជូនលោកអ្នកនូវប្រូម៉សិនដ៏វិសេសវិសាល នៅតាមបណ្តាក្រុមហ៊ុនដឹកជញ្ជូនអ្នកធ្វើដំណើរដែលចូលរួម ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨*។ ដោយគ្រាន់តែចូលទៅកាន់វិបសាយ BookMeBus ឬបើកកម្មវិធី BookMeBus លើទូរស័ព្ទស្មាតហ្វូនរបស់អ្នក, ជ្រើសរើសគោលដៅនិងឡានក្រុង ឬកាណូតដែលត្រូវនឹងគម្រោងដើរលេងរបស់អ្នក, ហើយរីករាយនឹងការបញ្ចុះតម្លៃដោយទូទាត់ជាមួយ ABA PAY។ នេះគឺជាជម្រើសទូទាត់ថ្មីរបស់កម្មវិធីទូរស័ព្ទ ABA Mobile ដែលអាចឲ្យអ្នកទូទាត់ហើយកាត់ប្រាក់ចេញពីគណនីធនាគារ ABA ដោយផ្ទាល់ ដោយមិនចាំបាច់អស់កម្រៃជើងសារ។
ជាមួយ ABA PAY និង BookMeBus អ្នកអាចធ្វើដំណើរប្រកបដោយផាសុកភាព លែងបារម្ភពីរឿងអស់សំបុត្រឡាន ហើយមិនចាំបាច់ធ្វើដំណើរទៅបេនឡានក្រុងពីរបីត្រឡប់ទៀតទេ!
ចំពោះការផ្តល់ជូន និងប្រូម៉ូសិនផ្សេងៗទៀតពីធនាគារ ABA សូមចូលទៅកាន់ទំព័រ ប្រូម៉ូសិន របស់យើង។
*លក្ខខណ្ឌនានាត្រូវអនុវត្ត។