ចំណេញបាន 12ភាគរយបន្ថែម ពេលកក់បន្ទប់ជាមួយ ABA Mastercard
28/Feb/2018
អតិថិជន Mastercard របស់ ABA ទាំងអស់ជាទីគោរព៖ យើងខ្ញុំមានសេចក្តីរីករាយ ផ្តល់ជូនលោកអ្នកនូវកម្មវិធីបញ្ចុះតម្លៃពិសេសជាមួយ Mastercard។ ពេលនេះ លោកអ្នកអាចចំណេញបាន 12% បន្ថែមពីលើថ្លៃបន្ទប់ដែលលោកអ្នកបានកក់ក្នុងវិបសាយ AGODA ដោយប្រើប្រាស់កាត Mastercard របស់ធនាគារ ABA។ ដើម្បីទទួលបានកម្មវិធីពិសេសនេះ សូមចូលទៅកាន់ទំព័រនេះ www.agoda.com/mastercardkh និងចាប់ផ្តើមកក់បន្ទប់របស់អ្នក។
អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 12% នេះ នៅពេលដែលលោកអ្នកធ្វើការកក់បន្ទប់ពីថ្ងៃទី01 ខែមីនា ឆ្នាំ2018 ដល់ថ្ងៃទី01 មេសា ឆ្នាំ2018 ហើយថ្ងៃស្នាក់នៅ គឺចាប់ពីថ្ងៃទី01 ខែមីនា 2018 ដល់ថ្ងៃទី01 ខែ កក្កដា ឆ្នាំ2018 (រាប់បញ្ចូលទាំងថ្ងៃចាប់ផ្ដើម និងថ្ងៃចុងក្រោយ)។
សូមទទួលអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ មុនពេលកម្មវិធីពិសេសនេះផុតកំណត់ ហើយសូមរីករាយជាមួយការស្នាក់នៅរបស់លោកអ្នក!
មិនទាន់មាន Mastercard របស់ធនាគារ ABA មែនទេ? ស្នើសុំថ្ងៃនេះ នៅសាខាធនាគារ ABA ណាមួយដែលនៅជិតអ្នក! សម្រាប់ព័ត៌មានបន្ថែមអំពី Mastercard របស់ធនាគារ ABA សូមចូលទៅកាន់ទំព័រ កាតទូទាត់ របស់យើង។
សូមបន្តតាមដាន ដើម្បីទទួលបានព័ត៍មានពីប្រម៉ូសិននានារបស់ធនាគារ ABA និងដៃគូរបស់យើង។



