សាខាសន្ធរម៉ុកទទួលបានគ្រឿងបរិក្ខារថ្មីបន្ថែម និងចាប់បើកដំណើរការ 12 ម៉ោងរៀងរាល់ថ្ងៃ
01/Oct/2019
េះធនាគារ ABA ថ្ងៃនេះ សូមប្រកាសបើកសាខាសន្ធរម៉ុករបស់ខ្លួនឡើងវិញ បន្ទាប់ពីធ្វើការជួសជុលកែលម្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៅក្នុងតំបន់ដ៏មមាញឹកនេះ។ សាខាដែលកែលម្អថ្មីនេះ ត្រូវបានរៀបចំឲ្យមានគ្រឿងបរិក្ខារថ្មីៗបន្ថែម រួមជាមួយនឹងការបន្ថែមម៉ោងធ្វើការដល់ទៅ 12ម៉ោងក្នុងមួយថ្ងៃ និងពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យទៀតផង។
ជាមួយនឹងការរចនាថ្មី សាខាធនាគារ ABA សន្ធរម៉ុក ឥឡូវនេះមានបេឡាករនិងបញ្ជរសម្រាប់ទទួលអតិថិជនច្រើនជាងមុន ទទួលបានម៉ាស៊ីនដាក់ប្រាក់ និង ម៉ាស៊ីនដាក់/ដក់ប្រាក់ ក៏ដូចជាបុគ្គលិកបន្ថែម ដើម្បីបម្រើសេវាកម្មឲ្យបានទាន់ចិត្តជូនដល់អតិថិជននៅក្នុងសាខានេះ។
“យើងបានសង្កេតឃើញថា ចំនួននៃការបើកគណនីធនាគារ និងប្រតិបត្តិការធនាគារនៅសាខារបស់យើង មានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នោះហើយ យើងបានពង្រីកគ្រឿងបរិក្ខារ និងវិនិយោគលើការពង្រឹងសេវាកម្មរបស់យើង ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងរបស់អតិថិជន” នេះបើតាមប្រសាសន៍របស់លោក ខូយ សត្យា នាយកសាខាសន្ធរម៉ុក។
“ចាប់ពីពេលនេះទៅ អតិថិជនទាំងខ្មែរទាំងបរទេស អាចរីករាយនឹងសេវាធនាគាររបស់យើងប្រសើជាងមុននៅសាខាសន្ធរម៉ុក ព្រោះយើងបានពង្រីកកន្លែងបេឡាករ និងកន្លែងទទួលអតិថិជនរបស់យើងដើម្បីស្វាគមន៍ពួកគេ។ យើងក៏បានតម្លើងម៉ាស៊ីនដាក់ប្រាក់ដោយស្វ័យប្រវត្តិ និងម៉ាស៊ីនដាក់/ដកប្រាក់ បន្ថែមទៅលើចំនួនម៉ាស៊ីនដែលមានស្រាប់ផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការចូលប្រើគណនីធនាគាររបស់ពួកគេបាន 24ម៉ោង លើ 24ម៉ោង” លោកបានបន្ថែម។
សាខាធនាគារ ABA សន្ធរម៉ុក ពេលនេះចាប់បើករៀងរាល់ថ្ងៃ និងចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 8ល្ងាច។ អតិថិជនអាចមកប្រើសេវាធនាគារនៅសាខាបាន តាមអាសយដ្ឋាន ផ្ទះលេខ 571 មហាវិថីកម្ពុជាក្រោម (កែងមហាវិថីម៉ៅសេទុង) រាជធានីភ្នំពេញ។ ឬទាក់ទងសាខាតាមរយៈលេខ 098 203 469។