តំបន់ប្ញស្សីកែវទទួលបានទីតាំងស្វ័យសេវា ABA 24/7 ដំបូង
20/Jan/2021
យើងខ្ញុំមានសេចក្តីរីករាយសូមប្រកាសនូវការដាក់ដំណើរការទីតាំងស្វ័យសេវា ABA 24/7 នៅតំបន់ប្ញស្សីកែវ រាជធានីភ្នំពេញ។
ដោយមានទីតាំងងាយស្រួលនៅប៉ែកខាងលិចស្ពានប្ញស្សីកែវ ទីតាំងថ្មីនេះជួយឲ្យអតិថិជនអាចធ្វើការដាក់/ដកប្រាក់ និងដាក់វិក្កយបត្រពីធនាគារផ្សេងៗ គ្រប់ពេលវេលា និងដោយឥតគិតថ្លៃ។ ទីតាំងនេះមានចំណតត្រឹមត្រូវ និងមានសន្តិសុខប្រចាំការគ្រប់ពេលវេលាសម្រាប់បម្រើសេវាធនាគារងាយស្រួល និងមានសុវត្ថិភាព។
ឥឡូវនេះ អតិថិជននៅក្នុងតំបន់នេះអាចលៃលកពេលវេលារបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងមិនបាច់ធ្វើដំណើរទៅសាខាធនាគារដើម្បីធ្វើប្រតិបត្តិការសេវាធនាគារធម្មតានោះឡើយ។
ទីតាំងស្វ័យសេវា ABA 24/7 នៅតំបន់ប្ញស្សីកែវ មានទីតាំងស្ថិតនៅអគារលេខ 81 ផ្លូវជាតិលេខ 5 ភូមិមិត្តភាព រាជធានីភ្នំពេញ។ លោកអ្នកក៏អាចស្វែងរកទីតាំងនេះតាមផែនទីត្រង់នេះ។
សម្រាប់ចម្ងល់នានាអំពីទីតាំងស្វ័យសេវា ABA 24/7 សូមទូរស័ព្ទមកលេខ 098 203 333 ឬចូលទៅកាន់វិបសាយរបស់យើង។
សូមអរគុណចំពោះការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ!