សេចក្ដីជូនដំណឹង អំពីកម្មវិធីរ៉ូដសូ បោះផ្សាយលក់ សញ្ញាបណ្ណសាជីវកម្ម ABA
26/Jul/2019
ធនាគារ ABA មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា ធនាគារយើងខ្ញុំ បានទទួលការអនុញ្ញាត និងចុះបញ្ជីជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) លើឯកសារផ្តល់ព័ត៌មាន សម្រាប់ការបោះផ្សាយលក់ សញ្ញាបណ្ណ ABA ជាសាធារណៈ តាមរយៈសេចក្តីសម្រេចលេខ ១៣៨/១៩ គ.ម.ក./ស.ស.រ. ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
អាស្រ័យហេតុនេះ ធនាគារ ABA សូមគោរពអញ្ជើញ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងវិនិយោគិនមានសក្តានុពលទាំងអស់ ផ្ដល់កិត្តិយសចូលរួមកម្មវិធីរ៉ូដសូ (Roadshow) ដើម្បីសម្ពោធការបោះផ្សាយលក់ជាសាធារណៈ សញ្ញាបណ្ណ ABA និងការបង្ហាញអំពីឱកាសនៃការវិនិយោគលើសញ្ញាបណ្ណនេះ។
កាលបរិច្ឆេទ និងទីតាំងកម្មវិធីរ៉ូដសូ
- ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨:៣០ ព្រឹក - ១១:០០ ព្រឹក
- នៅអគារ ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា វិថីព្រះមហាក្សត្រីយានី កុសុមៈ (១០៦) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
អ្នកស្រី ឆាយ លីហួរ
ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ - ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ភីអិលស៊ី
ទូរស័ព្ទ: +៨៥៥ ២៣ ៩៩៩ ៥៩៥ / +៨៥៥ ៧៧ ៣៣៣ ៦៣១
កញ្ញា ប៉ាន់ រ័ត្នគន្ធា
អនុប្រធានផ្នែកហិរញ្ញវត្ថុសាជីវកម្ម - ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ភីអិលស៊ី
ទូរស័ព្ទ: +៨៥៥ ៨៥ ២៧ ១៨ ១៩