ការកាត់បន្ថយសមតុល្យអប្បបរមា ទៅលើគណនីបញ្ញើសន្សំ

07/Sep/2015

ការកាត់បន្ថយសមតុល្យអប្បបរមា ទៅលើគណនីបញ្ញើសន្សំ

អតិថិជនធនាគារABA ជាទីគោរពរាប់អាន!

ធនាគារ ABA សូមបង្ហាញជូនលោកអ្នកនូវការធ្វើឲ្យប្រសើរ ឡើងទាំងពេលកំណត់និងលក្ខខណ្ឌនានាសម្រាប់គណនី បញ្ញើសន្សំ។ មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៥ នេះតទៅចំនួនអប្បបរមានៃសមតុល្យបន្តរបស់ គណនីបញ្ញើសន្សំ នឹងបញ្ចុះពី២០ដុល្លា មកត្រឹម ១០ ដុល្លា អាមេរិក ប៉ុណ្ណោះផ្តល់ជូនទាំងអតិថិជនចាស់ និងអតិថិជន ថ្មីទាំងអស់។

សូមមកបើកគណនីបញ្ញើសន្សំជាមួយធនាគារABAឥឡូវនេះ លោកអ្នកនឹងទទួលបានកាតឥណពន្ធUPIដោយឥតគិតថ្លៃ ព្រមទាំងរីករាយជាមួយសេវាកម្មស្វ័យសេវាដោយ ឥតគិតថ្លៃបានគ្រប់ពេល24/7ដូចជា៖

  • សេវាដកប្រាក់តាមទូATM
  • គ្រប់គ្រងគណនីតាមសេវាធនាគារចល័តនិងអ៊ិនធើណេត iBanking
  • សេវាដាក់ប្រាក់បញ្ញើតាមទូ Cash-in

ទទួលបានព័ត៌មានបន្ថែមពីគណនីសន្សំនានារបស់ធនាគារABA សូមបើកមើលទំព័រ គណនីបញ្ញើសន្សំ ឫទូរសព័្ទ មកយើងខ្ញុំ ០២៣ ២២៥ ៣៣៣។

សូមអរគុណដែលប្រើប្រាស់សេវាធនាគារយើងខ្ញុំ។

ភក្តីភាពពីធនាគារABA