​ទទួល​ប្រាក់​តាម​សេវា​ផ្ទេរ​ប្រាក់​ Ria​ ក្នុង​កម្មវិធី​ ABA​ Mobile​

10/Mar/2020

Receive​ Ria​ Money​ Transfers​ 2Receive​ Ria​ Money​ Transfers​ 2

​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ជូន​អតិថិជន​។ ​ធនាគារ​ ABA​ មាន​ក្តី​រំភើប​រីករាយ​ប្រកាស​ថា​ ឥឡូវនេះ​អតិថិជន​ធនាគារ​ ABA​ អាច​ទទួល​ប្រាក់​តាម​សេវា​ផ្ទេរ​ប្រាក់​ Ria​ ស្ទើរតែ​ពី​គ្រប់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ដោយ​ផ្ទាល់​ចូល​ទៅ​ក្នុង​គណនី​របស់​ពួក​គេ​ 24/7​ ដោយ​ប្រើ​កម្មវិធី​ ABA​ Mobile​ ។​

​ដើម្បី​បញ្ចូល​ប្រាក់​ផ្ញើ​ទទួល​តាម​សេវា​ផ្ទេរ​ប្រាក់​ Ria​ ទៅ​ក្នុង​គណនី​ ABA​ របស់​អ្នក​ សូម​អនុវត្ត​តាម​ជំហាន​ងាយៗ​ទាំងនេះ​៖​

  1. បើក​កម្មវិធី​ ABA​ Mobile​
  2. ចុច​ប៊ូ​តុង​ “​ផ្ទេរ​ប្រាក់​”​ រួច​ចុច​ប៊ូ​តុង​ “​ទទួល​ប្រាក់​តាម​ Ria”
  3. បញ្ចូល​លេខ​សម្ងាត់​ 11​ ខ្ទង់​ (​ផ្តល់​ដោយ​អ្នក​ផ្ញើ​)​ និង​ចំនួន​ទឹកប្រាក់​ទទួល​
  4. ចុច​ប៊ូ​តុង​ “​បញ្ចូល​គណនី​”​ ហើយ​បញ្ជាក់​ប្រតិបត្តិការ​ជាមួយនឹង​លេខ​កូដ​ PIN​ កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​

“​កម្មវិធី​ ABA​ Mobile​ ក្លាយជា​មធ្យោបាយ​សម្រាប់​អតិថិជន​ស្ទើរតែ​គ្រប់​រូប​ក្នុង​ការ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​ជាមួយ​ធនាគារ​។​ យើង​បន្ត​ប្រឹងប្រែង​នាំ​មក​នូវ​សេវា​ដែល​មាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដាក់​ចូល​ក្នុង​កម្មវិធី​នេះ​ ដូច​ជា​ធ្វើការ​ទូទាត់​ ឬ​ទទួល​ប្រាក់​ពី​ជុំវិញ​ពិភពលោក​”​ នេះ​ជា​ប្រសាសន៍​របស់​លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ធនាគារ​ ABA​។​ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា​ “​ជាមួយ​សេវា​ទទួល​ប្រាក់​តាម​សេវា​ផ្ទេរ​ប្រាក់​ Ria​ ក្នុង​កម្មវិធី​ ABA​ Mobile​ ថ្មី​ និង​ងាយស្រួល​នេះ​ អតិថិជន​របស់​យើង​ទទួល​បាន​ភាព​បត់បែន​បន្ថែម​ និង​សន្សំ​ពេលវេលា​ដែល​ពេល​មុន​ពួក​គាត់​ត្រូវ​មក​កាន់​សាខា​ធនាគារ​ ABA​ ដើម្បី​ទទួល​ប្រាក់​ផ្ទេរ​នោះ​។​ ឥឡូវ​ គ្រាន់តែ​ចុច​ពីរ​បី​ប៉ក់​នៅ​លើ​ទូរស័ព្ទ​ដៃ​ អ្នក​អាច​ទទួល​ប្រាក់​ និង​ដាក់​ចូល​ទៅ​ក្នុង​គណនី​ ABA​ របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​”​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ​សេវា​ផ្ទេរ​ប្រាក់​ Ria តាមទូរស័ព្ទ​ ពី​ ABA​ សូម​ចុច ​ទីនេះ​។​