QuickBooks​ Online​ ដាក់​បញ្ចូល​ប្រព័ន្ធ​ជាមួយ ​សេវា​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​

15/Jan/2021

QuickBooks​ Online​ integrates 3

​ដោយ​មានការ​ដាក់​បញ្ចូល​ប្រព័ន្ធ​សេវា​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ និង​ QuickBooks​ Online​ អាជីវកម្ម​គ្រប់​ប្រភេទ​អាច​៖​

  • ទាញ​យក​ប្រតិបត្តិការ​នានា​ពី​គណនី​អាជីវកម្ម​ ABA​ របស់​ពួក​គេ​ចូល​ទៅ​ក្នុង​គណនី​ QuickBooks​ Online​ សម្រាប់​ផ្ទៀងផ្ទាត់​តាម​ពេលវេលា​ជាក់ស្តែង​
  • ចំណេញ​ពេល​ដោយ​មិនបាច់​បញ្ចូល​ព័ត៌មាន​លម្អិត​អំពី​ប្រតិបត្តិការ​ដោយ​ដៃ​ទៀត​ទេ​
  • ធ្វើ​ស្វ័យប្រវត្តិកម្ម​ការ​ចំណាយ​ដោយ​គ្រប់គ្រង​វិក្កយបត្រ​ និង​ដៃគូ​ទូទាត់​នានា​នៅ​ក្នុង​ QuickBooks​ Online​
  • រៀបចំ​ការ​ចំណាយ​ដោយ​ចាត់​ថ្នាក់​ការ​ចំណាយ​ទាំងអស់​ដោយ​ស្វ័យប្រវត្តិ​។​ ​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ដាក់​បញ្ចូល​ប្រព័ន្ធ​នេះ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ការភ្ជាប់ QuickBooks​ Online នៅ​លើ​វិ​ប​សាយ​របស់​ធនាគារ​យើង​។​