ភ្ជាប់ QuickBooks Online
ការចុះបញ្ជីគណនេយ្យដោយដៃពិតជាចំណាយពេល និងថវិកាច្រើនមែន។ ធនាគារ ABA បានដាក់បញ្ចូល ផ្លែតហ្វម ABA Business ជាមួយនឹងកម្មវិធី Quickbooks Online ដើម្បីធ្វើឲ្យការងារគណនេយ្យរបស់អ្នកកាន់តែងាយស្រួល! ការដាក់បញ្ចូលប្រព័ន្ធនេះជួយឲ្យម្ចាស់អាជីវកម្មតាមដាន និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេដោយរលូន និងងាយស្រួល ក្នុងពេលវេលាជាក់ស្តែង ចាត់ថ្នាក់ប្រភេទប្រតិបត្តិការហិរញ្ញវត្ថុ និងផ្តល់របាយការណ៍ដែលគ្មានកំហុស។
របៀបភ្ជាប់ ផ្លែតហ្វម ABA Business ជាមួយ QuickBooks Online:
- ចូលប្រើគណនី QuickBooks Online របស់អ្នក (កញ្ចប់ Essential ឬ Plus)
- ចុចលើរូប ‘Settings’ ហើយបន្ទាប់មក ‘Account and Settings’
- ជ្រើសរើស ‘Advanced’ និងត្រូវប្រាកដថាអ្នកបានបើក multi-currency
- ចុចលើ ‘Banking’ ហើយបន្ទាប់មក ‘Connect Account’
- បញ្ចូល ‘ABA Bank’ នៅក្នុងផ្ទាំងស្វែងរក និងជ្រើសរើស ‘ABA-Advanced Bank of Asia-Business’ ពីក្នុងបញ្ជី
- បញ្ចូលឈ្មោះចូលប្រើផ្លែតហ្វម ABA Business និងពាក្យសម្ងាត់ និងចុចលើ ‘Continue’
- ជ្រើសរើសគណនីអាជីវកម្មដែលអ្នកចង់ភ្ជាប់ជាមួយ
- ខាងក្រោម ‘Enter Account Type’ ជ្រើសរើសគណនី QuickBooks ដែលអ្នកចង់ភ្ជាប់ជាមួយ
- ជ្រើសរើសកាលបរិច្ឆេទដែលអ្នកចង់ទាញបញ្ជីប្រតិបត្តិការ និងបន្ទាប់មកចុចលើប៊ូតុង ‘Connect’
- ចុងក្រោយ ចុច ‘Update’ ដើម្បីទទួលបានប្រតិបត្តិការចុងក្រោយបង្អស់ពីគណនីអាជីវកម្មរបស់អ្នក។
តើអ្នកណាខ្លះជាអ្នកត្រូវការសេវានេះ?
Quickbooks Online និងសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម គឺធ្វើឡើងសម្រាប់អាជីវកម្មធុនតូច និងមធ្យម ដែលកំពុងត្រូវការ ការសម្រួលប្រតិបត្តិការក្នុងប្រព័ន្ធគណនេយ្យរបស់ពួកគេ។
ជាមួយនឹងការការដាក់បញ្ចូលប្រព័ន្ធនេះ អ្នកអាចទាញយកប្រតិបត្តិការហិរញ្ញវត្ថុដោយស្វ័យប្រវត្តិពីគណនីអាជីវកម្ម ABA របស់អ្នក ដាក់ចូលទៅក្នុង QuickBooks Online ដែលចំនេញពេលវេលា កាត់បន្ថយកំហុស និងបង្កើនដំណើរការផងដែរ។
ប្រសិនបើអ្នកមិនទាន់ប្រើផ្លែតហ្វម ABA Business របស់អ្នកទេ ហើយចង់ដឹងបន្ថែមអំពីផលិតផលនេះ សូមទាក់ទងបុគ្គលិកផ្នែកទំនាក់ទំនងអតិថិជននៅតាមសាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត ឬទូរស័ព្ទមកផ្នែកផ្តល់ព័ត៌មានតាមលេខ 023 925 333 ឬទាក់ទងក្រុមការងារផ្លែតហ្វម ABA Business តាមអ៊ីមែល [email protected] ababank.com។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។