សេចក្ដីជូនដំណឹង កម្រិតកំណត់បណ្តោះអាសន្ន សម្រាប់ប្រតិបត្តិការតាមបញ្ជរសាខា
31/May/2021
អតិថិជនជាទីគោរព!
ដើម្បីធានាគុណភាពនៃប្រតិបត្តិការរបស់យើង និងដើម្បីកាត់បន្ថយការជួបផ្ទាល់រវាងបុគ្គលិកជួរមុខ និងអតិថិជន ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលនៃ COVID-19 យើងខ្ញុំនឹងកំណត់ចំនួនទឹកប្រាក់ជាបណ្ដោះអាសន្នសម្រាប់ប្រតិបត្តិការតាមបញ្ជរ។
ចាប់ពីថ្ងៃទី ០7 ខែមិថុនាឆ្នាំ 2021 តទៅ បញ្ជរសាខាយើងខ្ញុំ នឹងធ្វើប្រតិបត្តិការចំពោះចំនួនទឹកប្រាក់ដែលបានកំណត់ដូចខាងក្រោមប៉ុណ្ណោះ៖
ប្រភេទប្រតិបត្តិការ | ប្រាក់ដុល្លារ | ប្រាក់រៀល |
ដាក់សាច់ប្រាក់ | 5,000 ឬលើសពីនេះ | 4 លាន ឬលើសពីនេះ |
ដកសាច់ប្រាក់ | 3,000 ឬលើសពីនេះ | |
រវាងគណនី | 100,000 ឬលើសពីនេះ | 200 លាន ឬលើសពីនេះ |
សម្រាប់ប្រតិបត្តិការសាច់ប្រាក់តិចជាងចំនួនកំណត់ខាងលើ សូមប្រើប្រាស់ ATMs, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដក-ដាក់ប្រាក់នៅតាមសាខាណាមួយ ឬនៅតាមទីតាំងស្វ័យសេវា ABA 24/7 ដែលនៅជិតលោកអ្នក។
សម្រាប់ប្រតិបត្តិការរវាងគណនី ABA និងតម្រូវការសេវាធនាគារប្រចាំថ្ងៃ លោកអ្នកអាចប្រើកម្មវិធី ABA Mobile ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។
ប្រសិនបើអាជីវកម្មរបស់អ្នក ត្រូវការទូទាត់ប្រាក់ពីអតិថិជនញឹកញាប់ សូមអ្នកស្នើសុំម៉ាស៊ីនទូទាត់ POS ឬកូដ QR ដើម្បីឲ្យអតិថិជនរបស់អ្នកទូទាត់បែបឌីជីថលចូលក្នុងគណនី ABA របស់អ្នកផ្ទាល់ ដោយមិនពិបាករឿងលុយរាយ ឬលុយអាប់ឡើយ។
សម្រាប់ចម្ងល់ពាក់ព័ន្ធនឹងសេចក្តីជូនដំណឹងនេះ សូមទាក់ទងបុគ្គលិកផ្នែកទំនាក់ទំនង, អ៉ីមែលមក info@ ឬទាក់ទងមកកាន់លេខ 023 225 333។ ababank.com
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ!