សេចក្តីជូនដំណឹង

11/Feb/2014

សេចក្តីជូនដំណឹង

សូមជម្រាបជូនអតិថិជនរបស់ធនាគារ ABA ឲ្យបានជ្រាបថា៖ដោយមានពាក្យចចាមអារាម ដែលគ្មានមូលដ្ឋានអំពីភាពជាដៃគូរវាងធនាគារ ABA ជាមួយនឹង ក្រុមហ៊ុន ឬ កម្មវិធីវិនិយោគដែលមានផលចំណេញខ្ពស់នោះ យើងខ្ញុំសូមជម្រាប និងបញ្ជាក់ជូនអតិថិជនទាំងអស់    ដូចខាងក្រោម៖

  • ធនាគារ ABA មិនមែនជាដៃគូជាមួយក្រុមហ៊ុន ឬ កម្មវិធីវិនិយោគដែលផ្តល់ផលចំណេញខ្ពស់ណាមួយនោះឡើយ ហើយក៏នឹងមិនពាក់ព័ន្ធជាមួយនឹងកិច្ចសន្យា ដែលផ្តល់ផលចំណេញខ្ពស់ពីវិនិយោគទាំងនោះដែរ។ដូចនេះ ធនាគារ ABA មិនទទួលខុសត្រូវចំពោះលទ្ធផលអវិជ្ជមាន ដែលកើតចេញពីការវិនិយោគរវាងលោកអ្នកនឹងក្រុមហ៊ុន ឬ ស្ថាប័នទាំងនោះឡើយ។ យើងខ្ញុំសូមជម្រាបជូនលោកអ្នកឲ្យបានជ្រាបថា ការធ្វើកិច្ចសហការជាមួយក្រុមហ៊ុនទាំងនេះ អាចធ្វើឲ្យលោកអ្នកខាតបង់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងរងផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀតផងដែរ។
  • បើសិនជាមានបុគ្គលណាមួយ ជម្រាបលោកអ្នកថា ធនាគារ ABA ជាដៃគូរបស់ក្រុមហ៊ុន ឬ ស្ថាប័នវិនិយោគ ដែលផ្តល់ផលចំនណេញខ្ពស់ណាមួយ សូមមេត្តាផ្តល់ដំណឹងដល់យើងខ្ញុំជាបន្ទាន់ តាមទូរស័ព្ទលេខ +855 23 225 333  ឬ អ៊ីមែលមកកាន់ [email protected] ។ រាល់សំណើរបស់លោកអ្នកនឹងលើកទៅពិចារណាដោយមិនបញ្ចេញអត្តសញ្ញាណរបស់ លោកអ្នកឡើយ!

យើងខ្ញុំ សូមថ្លែងអំណរគុណចំពោះលោកអ្នក សំរាប់ភាពជាដៃគូក្នុងប្រតិបត្តិការនានាជាមួយ ធនាគារ ABA