សេចក្ដីជូនដំណឹងអំពីការផ្លាស់ប្ដូរអត្តសញ្ញណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី

12/Jan/2019

សេចក្ដីជូនដំណឹងអំពីការផ្លាស់ប្ដូរអត្តសញ្ញណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី

អតិថិជន​ជាទី​គោរព​!
យើងខ្ញុំ​សូម​ជម្រាប​ជូន​ថា​ យោង​ទៅ​តាម​សេចក្ដី​អំពាវនាវ​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់​ បាន​ផុត​សុពលភាព​ប្រើប្រាស់​នៅ​ត្រឹម​ថ្ងៃ​ចន្ទ​ ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​។​

អាស្រ័យ​ហេតុនេះ​ យើង​សូម​លើកទឹកចិត្ត​ឲ្យ​អតិថិជន​ទាំងអស់​ ទៅ​ធ្វើ​បច្ចុប្បន្នភាព​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​របស់​ខ្លួន​។​ ​ដើម្បី​ជ្រាប​អំពី​នីតិវិធី​ស្នើ​សុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ សូម​អតិថិជន​អាន​ សេចក្ដី​អំពាវនាវ​ របស់​ក្រសួងមហាផ្ទៃ​តាម​រយៈ​អង្គភាព​សាមី​ខាងលើ​។​

សូម​អរគុណ​