ដំណឹងស្ដីពីការអនុវត្តអត្រាការប្រាក់ថ្មី តាមកម្រិតសមតុល្យប្រចាំថ្ងៃក្នុងគណនី
01/Jun/2019

អតិថិជនជាទីគោរព! យើងខ្ញុំ សូមជម្រាបថា ចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2019 នេះតទៅ ធនាគារ ABA នឹងអនុវត្តនូវការផ្ដល់ការបា្រក់ថ្មីសម្រាប់គណនីបញ្ញើសន្សំ (SA) និងគណនីចរន្ត Plus ទៅតាមកំរិតសមតុល្យប្រចាំថ្ងៃក្នុងគណនី (interest rates tiers) ដូចខាងក្រោម៖
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់គណនីបញ្ញើសន្សំ
| SA បុគ្គល (រួមទាំងបុគ្គល SA តាមទូរស័ព្ទ) | SA អាជីវកម្ម | |
| សមតុល្យប្រចាំថ្ងៃពី 1,000ដុល្លារ ចុះក្រោម | 0.15% | 0.15% |
| សមតុល្យប្រចាំថ្ងៃ លើសពី 1,000ដុល្លារ | 0.25% | 0.25% |
| សមតុល្យប្រចាំថ្ងៃពី 4,000,000រៀល ចុះក្រោម | 0.75% | 0.50% |
| សមតុល្យប្រចាំថ្ងៃលើសពី 4,000,000រៀល | 1.25% | 1.00% |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) នៃគណនីចរន្ត Plus បុគ្គល
| សមតុល្យប្រចាំថ្ងៃពី 1,000ដុល្លារ ចុះក្រោម | 0.15% |
| សមតុល្យប្រចាំថ្ងៃ លើសពី 1,000ដុល្លារ | 0.25% |
| សមតុល្យប្រចាំថ្ងៃពី 4,000,000រៀល ចុះក្រោម | 0.75% |
| សមតុល្យប្រចាំថ្ងៃលើសពី 4,000,000 រៀល | 1.25% |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) នៃគណនីចរន្ត Plus អាជីវកម្ម
| សមតុល្យប្រចាំថ្ងៃពី 5,000ដុល្លារ ចុះក្រោម | 0.15% |
| សមតុល្យប្រចាំថ្ងៃ លើសពី 5,000ដុល្លារ | 0.25% |
| សមតុល្យប្រចាំថ្ងៃពី 20,000,000រៀល ចុះក្រោម | 0.50% |
| សមតុល្យប្រចាំថ្ងៃលើសពី 20,000,000រៀល | 1.00% |
ចំណាំ៖ អត្រាការប្រាក់ថ្មីទាំងនេះ នឹងត្រូវអនុវត្តចំពោះ គណនីបញ្ញើសន្សំ និងគណនីចរន្ត Plus ថ្មីផងនិង បច្ចុប្បន្នផងលើកលែងតែបណ្ដាគណនីសន្សំជារូបិយប័ណ្ណដុល្លារ ដែលត្រូវបានបំប្លែងមកពីគណនីបញ្ញើបត់បែន (Flexi Deposit)។
សម្រាប់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការផ្លាស់ប្ដូរទាំងនេះ សូមទាក់ទងប្រធានទំនាក់ទំនងអតិថិជន, ផ្ញើអ៊ីមែលមក [email protected] ឬទាក់ទងមកផ្នែកទំនាក់ទំនង 24/7 តាមរយៈលេខ 023 225 333។
សូមអរគុណ សម្រាប់ការប្រើប្រាស់សេវាយើងខ្ញុំ!

