សេចក្ដីជូនដំណឹងជាសាធារណៈ ពីការផ្លាស់ប្តូរនៃអត្រាការប្រាក់លើបញ្ញើបត់បែន
22/Aug/2017
អតិថិជនទាំងអស់ ជាទីគោរព,
យើងខ្ញុំ សូមជម្រាបលោកអ្នក ឲ្យបានជ្រាបថា គិតចាប់ពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 ខាងមុខនេះតទៅ ធនាគារ ABA នឹងធ្វើការកាត់បន្ថយអត្រាការប្រាក់លើបញ្ញើបត់បែន ដែលបានបើកក្នុងអត្រាការប្រាក់ផ្ដល់ជូនពិសេស 3.75% ក្នុងមួយឆ្នាំ និង 4.00% ក្នុងមួយឆ្នាំ។
ការកាត់បន្ថយនៃអត្រាការប្រាក់ នឹងត្រូវអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖
| សមតុល្យបើកអប្បបរមា | អត្រាការប្រាក់បច្ចុប្បន្ន (ក្នុងមួយឆ្នាំ) | អត្រាការប្រាក់នឹងត្រូវប្ដូរថ្មី (ក្នុងមួយឆ្នាំ) |
| 100ដុល្លារ | 4.00% | 3.40% |
| 5,000ដុល្លារ | 3.75% | 3.25% |
| 4.00% | 3.40% | |
| 100,000ដុល្លារ | 3.75% | 3.25% |
| 4.00% | 3.40% |
ការកាត់បន្ថយអត្រាការប្រាក់នេះ ត្រូវបានធ្វើឡើង ដោយពិចារណាទៅលើកត្តាខាងក្រោម៖
- ABA ត្រូវបានចាត់ទុកថាជាធនាគារដែលមានហានិភ័យទាប ជាមួយចំណាត់ថ្នាក់ឥណទានខ្ពស់ “B” ទទួលស្គាល់ដោយទីភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ឥណទានអន្តរជាតិ Standard & Poor’s (S&P)។ បន្ថែមលើនេះទៀត ABA ត្រូវបានគាំទ្រដោយម្ចាស់ភាគហ៊ុនដ៏ធំ 90%ពីធនាគារជាតិកាណាដា ដែលជាធនាគារកម្រិត “A+” មានអាយុ 158ឆ្នាំក្នុងប្រវត្តិកាលប្រតិបត្តិការរបស់ខ្លួន។
- ទោះបីជាមានការកាត់បន្ថយអាត្រាការប្រាក់ក៏ពិតមែន ក៏លោកអ្នកនៅតែទទួលបានអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារជាមួយភាពបត់បែនខ្ពស់បំផុតក្នុងការដក់ប្រាក់ប្រើប្រាស់គ្រប់ពេល 24 ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្ដាហ៍ដោយមិនមានបញ្ហាអ្វីឡើយ (លក្ខខណ្ឌនានា ត្រូវអនុវត្ត)។ ជួសមកវិញ អ្នកត្រូវបានលើកទឹកចិត្តខ្ពស់ក្នុងការប្រើប្រាស់បញ្ញើបត់បែន ដើម្បីរីករាយជាមួយប្រាក់ចំណេញខ្ពស់ពីការវិនិយោគនេះ។
- បន្ថែមពីលើអត្រាការប្រាក់ប្រកួតប្រជែង លោកអ្នកអាចរីករាយជាមួយការបន្ថែមពីសេវាធនាគារឌីជីថល មានដូចជា កម្មវិធី ABA Mobile, ធនាគារតាមអុីនធឺណិត (Internet Banking), ម៉ាស៊ីនស្វ័យសេវា (Self Service Kiosks), និងសេវាកម្មជាច្រើនទៀត។
សម្រាប់រាល់ចម្ងល់ពាក់ព័ន្ធជាមួយការផ្លាស់ប្ដូរនេះ សូមទាក់ទងមក ប្រធានទំនាក់ទំនងអាជីវកម្មរបស់អ្នក ផ្ញើអ៊ីមែលមក [email protected] ឬទូរស័ព្ទមកផ្នែកប្រឹក្សាសេវាកម្មអតិថិជនតាមរយៈលេខ023225333 ដែលបម្រើជូន 24ម៉ោង។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!
ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់

