ដំណឹងពីការផ្លាស់ប្តូរអត្រាការប្រាក់ គណនីបញ្ញើកាលកំណត់ ជាដុល្លារ
14/Jun/2018
ជូនចំពោះអតិថិជនជាទីគោរព, យើងខ្ញុំសូមជម្រាបលោកអ្នកឲ្យបានជ្រាបថា គិតចាប់ពីថ្ងៃទី15 ខែមិថុនា ឆ្នាំ2018 នេះតទៅ ធនាគារ ABA នឹងធ្វើការកាត់បន្ថយអត្រាការប្រាក់លើគណនីបញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារ ទាំងគណនីបើកផ្ទាល់នៅបញ្ជរ និងទាំងគណនីបើកតាមកម្មវិធី ABA Mobile។ អត្រាការប្រាក់ថ្មី សម្រាប់គណនីបញ្ញើមានកាលកំណត់ថ្មី និងបន្តទាំងអស់ នឹងមានលក្ខខណ្ឌដូចខាងក្រោម៖
គណនីបញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារដែលបើកនៅបញ្ជរ៖
រយៈពេល | អត្រាការប្រាក់នៅចុងគ្រា សម្រាប់អតិថិជនធម្មតា | អត្រាការប្រាក់ប្រចាំខែ សម្រាប់អតិថិជនធម្មតា | អត្រាការប្រាក់នៅចុងគ្រា សម្រាប់សារជីវកម្ម |
12ខែ | 4.75% p.a. | 4.50% p.a. | 4.50% p.a. |
24ខែ | 5.00% p.a. | 4.75% p.a. | 4.75% p.a. |
36ខែ | 5.25% p.a. | 5.00% p.a. | 5.00% p.a. |
គណនីបញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារដែលបើកតាមកម្មវិធី ABA Mobile ៖
រយៈពេល | អត្រាការប្រាក់នៅចុងគ្រា |
7ខែ | 3.71% |
8ខែ | 3.92% |
9ខែ | 4.13% |
10ខែ | 4.33% |
11ខែ | 4.54% |
12ខែ | 4.75% |
18ខែ | 4.88% |
24ខែ | 5.00% |
30ខែ | 5.13% |
36ខែ | 5.25% |
ការកាត់បន្ថយអត្រាការប្រាក់នេះ ត្រូវបានធ្វើឡើងដោយពិចារណាទៅកត្តាដូចខាងក្រោម៖
- ដោយសារភាពលើសនៃរំហូរសាច់ប្រាក់ក្នុងវិស័យធនាគារជាទូទៅ ធ្វើឲ្យធនាគារធំៗទាំង 5នៅក្នុងប្រទេស បន្តកាត់បន្ថយអត្រាការប្រាក់ចំពោះគណនីបញ្ញើមានកាលកំណត់ទាំងចាស់-ទាំងថ្មី ទាំងអស់។ ធនាគារ ABA ដែលជាធនាគារមួយក្នុងចំណោមធនាគារធំៗទាំង 5នោះ ក៏សម្រេចអនុវត្តដូចគ្នានេះដែរ ដើម្បីសម្របទៅតាមទិសដៅវិស័យមួយនេះ។
- ធនាគារ ABA ត្រូវបានចាត់ទុកថាជាធនាគារមួយក្នុងចំណោមធនាគារដែលមានសុវត្ថិភាពខ្ពស់បំផុត ហេតុដូច្នេះ ភាពជឿទុកចិត្តដែល ABA បានផ្តល់ជូនអតិថិជនក្នុងការការពារសាច់ប្រាក់ប្រកបដោយសុវត្ថិភាពខ្ពស់នោះ គឺមានសារៈសំខាន់ខ្លាំងជាងអត្រាការប្រាក់ទៅទៀត។
- ក្រៅពីការកាត់បន្ថយអត្រាការប្រាក់សម្រាប់គណនីបញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារ លោកអ្នកនៅតែអាចទទួលយកអត្រាការប្រាក់ប្រកួតប្រជែងពីធនាគារ ABA ក្នុងចំណោមធនាគារពាណិជ្ជធំៗទាំង 5ក្នុងប្រទេស។
ចំពោះចម្ងល់ផ្សេងៗដែលទាក់ទងនឹងការផ្លាស់ប្តូរនេះ សូមទាក់ទងទៅកាន់ប្រធានទំនាក់ទំនងអាជីវកម្មរបស់អ្នក ឬផ្ញើអ៊ីមែលមកកាន់ info(at)ababank.com ឬទូរស័ព្ទមកផ្នែកប្រឹក្សាសេវាកម្មអតិថិជនតាមលេខ 023 225 333 ដែលបម្រើជូន 24ម៉ោង។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!
ធនាគារវឌ្ឍនៈ អាស៊ីចំកាត់