ស្រុកពារាំង ខេត្តព្រៃវែងត្រូវបានដាក់បញ្ចូល ទៅក្នុងបណ្តាញសាខារបស់ធនាគារ ABA ហើយ
14/Nov/2019
ដោយសង្កេតឃើញមានការកើនឡើង នូវតម្រូវការសេវាធនាគារដែលមានគុណភាព ពីប្រជាជនរស់នៅក្នុងស្រុកពារាំង ខេត្តព្រៃវែង ធនាគារ ABA បានបោះជំហ៊ានបន្ថែមចូលទៅក្នុងតំបន់នេះ ដោយបើកសាខាស្រុកពារាំង ដើម្បីបម្រើអតិថិជនចាប់ពីថ្ងៃនេះតទៅ។
ប្រជាជនរស់នៅក្នុងស្រុកពារាំង មិនចាំបាច់ធ្វើដំណើរជាង 30គីឡូម៉ែត្រ ដើម្បីមកប្រើសេវាធនាគាររបស់យើងនៅក្នុងទីរួមខេត្តទៀតនោះទេ។ គ្រប់ផលិតផល និងសេវាធនាគារ ABA ទាំងអស់ មានផ្តល់ជូននៅនឹងសាខា រួមទាំងបុគ្គលិកជំនាញរបស់យើង ក៏មានវត្តមាននៅនឹងកន្លែងស្រាប់ ដើម្បីបម្រើអតិថិជន។ ឥឡូវនេះ អតិថិជនអាចទទួលបានការប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្តល់កម្ចីអាជីវកម្មរបស់យើង បើកគណនីបញ្ញើនិងសន្សំ ស្នើសុំកាតធនាគារ ធ្វើប្រតិបត្តិការផ្ទេរប្រាក់ ស្នើប្រើប្រាស់ធនាគារអនឡាញ និងតាមទូរស័ព្ទ ក៏ដូចជាចូលប្រើប្រាស់គណនីរបស់ខ្លួន 24ម៉ោង លើ 24ម៉ោង តាមរយៈម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីន ATM ដ៏ទំនើបផងដែរ។
សាខាធនាគារស្រុកថ្មីនេះ មានទីតាំងនៅក្នុងភូមិ ស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ លេខទំនាក់ទំនងសាខា 081 204 292។
គិតមកត្រឹមថ្ងៃទី 14 ខែ វិច្ឆិកា ឆ្នាំ 2019 ធនាគារ ABA មានសាខាចំនួន 72 បើកដំណើរការបម្រើអតិថិជនទូទាំងប្រទេស ជាមួយនឹងសាខាថ្មី 5 ទៀគ្រោងនឹងបើកនៅមុនបំណាច់ឆ្នាំនេះ។




