សាខា ABA ថ្មី បានបើកដំណើរការដល់តំបន់ស្ទឹងមានជ័យ ដើម្បីផ្តល់សេវាធនាគារគុណភាពខ្ពស់តាមតម្រូវការ!

22/Nov/2023

ABA Stung Meanchey 2 Branch KHABA Stung Meanchey 2 Branch KH
ABA Stung Meanchey 2 Branch KH-2ABA Stung Meanchey 2 Branch KH-2
ABA Stung Meanchey 2 Branch KH-3ABA Stung Meanchey 2 Branch KH-3
ABA Stung Meanchey 2 Branch KH-4ABA Stung Meanchey 2 Branch KH-4
ABA Stung Meanchey 2 Branch KH-5ABA Stung Meanchey 2 Branch KH-5

ធនាគារ ABA បានបើកដំណើរការសាខាបម្រើសេវាកម្មពេញលេញរបស់ខ្លួនជាផ្លូវការ នៅសង្កាត់ស្ទឹងមានជ័យ ដែលអនុញ្ញាតឲ្យអតិថិជនក្នុងតំបន់នេះទទួលបានសេវាធនាគារងាយស្រួល ជាមួយឧបករណ៍ទំនើបទាន់សម័យ។

សាខាស្ទឹងមានជ័យ 2 ប្តេជ្ញាផ្តល់ជូននូវសេវាធនាគារគុណភាពខ្ពស់ដល់អតិថិជន ដើម្បីឆ្លើយតបតាមតម្រូវការខ្ពស់សម្រាប់សេវាធនាគារដ៏ប្រសើរនៅក្នុងតំបន់នេះ។ សាខានេះផ្តល់ជូននូវផលិតផល និងសេវាកម្មផ្សេងៗ រួមមាន បើកគណនីសន្សំ និងបញ្ញើគ្រប់ប្រភេទ, ប្រឹក្សាជាមួយអ្នកជំនាញកម្ចីយើងខ្ញុំពាក់ព័ន្ធនឹងផលិតផលកម្ចីអាជីវកម្មច្រើនប្រភេទ, បើកកាតឥណពន្ធ ឥណទាន។

សាខាថ្មីនេះមានបំពាក់នូវឧបករណ៍ស្វ័យសេវាទំនើបៗ ដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់/ដកប្រាក់ ដើម្បីសម្រួលដល់ការចូលប្រើសេវាធនាគាររបស់អតិថិជនបានគ្រប់ពេលវេលា។ សាខាក៏មាន ម៉ាស៊ីនបើកកាត ដែលអតិថិជនអាចបើកកាត Visa, Mastercard, UPI និងកាត CSS ដោយខ្លួនឯង ចាយពេលមិនដល់ពីរនាទី ហើយមិនចាំបាច់មានការបើកជូនដោយបុគ្គលិកឡើយ។

លោក ម៉ៅ សុជាតិ នាយកសាខាសាខាស្ទឹងមានជ័យ 2 មានប្រសាសន៍ថា “យើងប្តេជ្ញាផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ធនាគារដ៏ល្អបំផុត”។ យើងមានសេចក្តីរំភើបរីករាយក្នុងការបើកទ្វារស្វាគមន៍អតិថិជនក្នុងសង្កាត់ស្ទឹងមានជ័យ និងបម្រើសេវាកម្មធនាគារជូនដល់សហគមន៍នេះ»។

សាខានេះមានទីតាំងនៅអគារលេខ 206 មហាវិថីសម្តេចមុនីរ៉េត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយ សាខា ABA ស្ទឹងមានជ័យ 2 បើកបម្រើអតិថិជនចាប់ពីម៉ោង 8ព្រឹក ដល់ 4ល្ងាច ពីថ្ងៃច័ន្ទ ដល់សុក្រ។ ធនាគារ ABA មានសាខាសរុបចំនួន 88 សាខាទូទាំងប្រទេស និង ទីតាំងស្វ័យសេវា 24/7 ចំនួន 45 ទីតាំង ដែលធានានូវភាពងាយស្រួលដល់អតិថិជន។