ឥឡូវនេះ ប្រជាពលរដ្ឋតំបន់ភ្នំពេញថ្មី អាចប្រើប្រាស់សេវាកម្មស្វ័យធនាគារបានយ៉ាងងាយស្រួល
19/Oct/2021
ធនាគារ ABA បន្ដពង្រីកបណ្ដាញស្វ័យសេវា ABA 24/7 ជាបន្ដបន្ទាប់ និងមានសេចក្ដីសោមន្សរីករាយយ៉ាងខ្លាំងក្នុងការប្រកាសបើកដំណើរការទីតាំង 24/7 ក្នុងតំបន់ភ្នំពេញថ្មី ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត។
ស្ថិតនៅកែងផ្លូវ 1986 និងផ្លូវ 1007 ទីតាំងនេះនឹងផ្ដល់ជូនអតិថនដែលរស់នៅ និងប្រកបការងារនៅតំបន់ដ៏មមាញឹកនេះជាមួយនឹងសេវាស្វ៏យធនាគារបន្ថែមដែលមានទីតាំងក្បែរគ្នានឹងសាខាសែនសុខ និងសាខាទឹកថ្លា។
ABA 24/7 គឺជាយុទ្ធសាស្ដ្រមួយដើម្បីផ្ដល់សេវាធនាគារ 24 ម៉ោងលើ 24 ម៉ោងដល់អតិថិជន ហើយអតិថិជនអាចធ្វើការដក ឬដាក់ប្រាក់ដោយពុំចាំបាច់អញ្ជើញទៅសាខាធនាគារឡើយ។ អតិថិជនក៏អាចធ្វើការដាក់មូលប្បទានបត្ររបស់ធនាគារ ABA និងពីធនាគារដទៃតាមរយៈម៉ាស៊ីនដាក់មូលប្បទានបត្រផងដែរ។
ទីតាំងស្វ័យសេវា ABA 24/7 ចុងក្រោយនេះស្ថិតលើផ្លូវ 1986 ក្បាលដី B20 ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្វែងរកទីតាំង ចុច លើផែនទីនេះ។
សម្រាប់ព័ត៍មានផ្សេងៗទាក់ទងនឹងទីតាំងស្វ័យសេវា ABA 24/7 សូមទាក់ទងតាមទូរស័ព្ទ 023 225 333 ឬ ស្វែងរកនៅលើ ទំព័រ ABA 24/7។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!