ប្រឹក្សាសន្តិសុខ Phishing (Phishing Security Advisory)
19/May/2012
គោរពជូនអតិថិជន និងដៃគូដ៏មានតម្លៃជារាប់អាន
នេះជាសារដ៏មានសារសំខាន់ពីធនាគារ ABA ហើយសារនេះត្រូវបានចេញដោយសារតែការកើត មានវែបសាយត៍ phishing។
Phishing គឺជាបច្ចេកទេសមួយដែលអ្នកក្លែងបន្លំប្រើប្រាស់ដើម្បីទទួលបានព័ត៌មានរសើបនានាដូចជាលេខកូដសម្ងាត់ ការចូលសេវាធនាគារតាមអ៊ីនធឺណិត និងព័ត៌មានលម្អិតអំពីកាតធនាគារដោយបង្កើតវែបសាយត៍ក្លែងបន្លំ ឬផ្ញើអ៊ីមែលឬសារដែលបន្លំថាជាសារមកពីស្ថាប័ន ដែលអាចទុកចិត្តបាន។
ប្រសិនបើលោកអ្នកទទួលបានអ៊ីមែល ឬសារជាអត្ថបទដែលសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក មិនត្រូវចុចលើតំណភ្ជាប់ (link) នោះឡើយ ឬផ្តល់ព័ត៌មានលម្អិតអំពីការចូលសេវាធនាគារតាម អ៊ីនធឺណិត ឬសេវាធនាគារតាមទូរស័ព្ទឡើយ។ សូមបញ្ជូនបន្តនូវអ៊ីមែលសង្ស័យ ឬព័ត៌មានលម្អិត អំពីសារជាអត្ថបតដែលសុំព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកទៅកាន់អ៊ីមែល [email protected] បន្ទាប់មកលុបសារនោះចេញពីក្នុងប្រអប់សារ (inbox) របស់លោកអ្នកដោយពុំចាំបាច់ធ្វើការ ឆ្លើយតបឡើយ។ ព័ត៌មាននេះនឹងត្រូវប្រើប្រាស់ដើម្បីជួយកាត់បន្ថយការក្លែងបន្លំតាមអ៊ីនធឺណិត។
ប្រសិនបើលោកអ្នកគិតថា លោកអ្នកអាចក្លាយជាជនរងគ្រោះដោយសារតែវែបសាយត៍ Phishing ឬប្រភេទក្លែងបន្លំតាមអ៊ីនធឺណិតផ្សេងទៀត សូមទូរស័ព្ទមកកាន់យើងឲ្យបានឆាប់តាមដែលអាច ធ្វើបានតាមទូរស័ព្ទ +855 23 225 333។
ដើម្បីការពារលោកអ្នកពីការវាយតម្លៃក្នុងផ្នែក phishing យើងសូមផ្តល់អនុសាសន៍ជូនអ្នក ប្រើប្រាស់ឲ្យ៖
1. ប្រើប្រាស់ web browser security tools
2. ជានិច្ចកាល ត្រូវចាកចេញពីសេវាធនាគារ និងការប្រើប្រាស់ និងគណនីតាមអ៊ីនធឺណិតផ្សេង ទៀតមុនពេលទៅប្រើវែបសាយត៍ផ្សេងទៀត
3. ត្រូវមានការសង្ស័យពីផ្ទាំងបង្ហាញដែលលេចចេញក្នុងផ្នែកវែបសាយត៍ ប្រសិនបើលោកអ្នក មិនបានចុច hyperlink ទេនោះ។
4. ជានិច្ចកាល ត្រូវពិនិត្យថាតើលោកអ្នកកំពុងស្ថិតនៅក្នុងអាសយដ្ឋានវែបសាយត៍ត្រឹមត្រូវរបស់ ធនាគារ www.ababank.net ដែរឬយ៉ាងណា។ ពុំមានវែបសាយត៍ផ្សេងទៀតសម្រាប់ធនាគារ ABA ទេ ប្រសិនបើលោកអ្នកចូលប្រើប្រាស់វែបសាយត៍ណាមួយដែលមានអត្តសញ្ញាស្រដៀងគ្នាទៅ នឹងវែបសាយត៍របស់យើង សូមរាយការណ៍ជូនយើងតាមរយៈអ៊ីមែល [email protected]។
ABA iBanking មានបញ្ជាក់បច្ចេកវិទ្យាមានសុវត្ថិភាពបំផុតសម្រាប់ធ្វើការបញ្ជាក់ ដែលមាន លក្ខណៈជាពិសេសមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកផងដែរ។ ធនាគារ ABA មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសុវត្ថិភាពសេវាធនាគារតាម អុីនធឺណិតជូនដល់អតិថិជន ការប្រឹក្សាសន្តិសុខនេះគឺដើម្បីអប់រំអតិថិជនរបស់យើង និងប្រាប់ពួក គាត់ឲ្យដឹងពីការវាយប្រហារ phishing។