PayWay​ ជួយ​ដល់​ក្រសួង​ពាក់ព័ន្ធ ​ក្នុង​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​

03/Sep/2021

PayWay​ facilitates 1PayWay​ facilitates 1
PayWay​ facilitatesPayWay​ facilitates

​ធនាគារ​ ABA​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នាំមុខ​ផ្នែក​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាស​ថា​ PayWay​ ដែល​ជា​ប្រព័ន្ធ​ទូទាត់​អន​ឡាន​ដែល​ទទួល​បាន​ពានរង្វាន់​របស់​ខ្លួន​ ក្នុង​ការ​ជួយ​សម្រួល​ដល់​ក្រសួង​ចំនួន​ 4​ បន្ថែម​ទៀត​លើ​ការ​សម្រួល​ដល់​ការ​ប្រមូល​ការ​ទូទាត់​នៅ​លើ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ Single​ Portal​។​ បង្កើត​ឡើង​ដោយ​សហការ​ជាមួយ​ក្រសួង​ និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងៗ​ Single​ Portal​ គឺជា​ដំណោះស្រាយ​តែ​មួយ​សម្រាប់​ការ​ចុះ​ឈ្មោះ​អាជីវកម្ម​ ថ្លៃ​សេវាកម្ម​ និង​ការ​ទូទាត់​ផ្សេងៗ​ពី​ធុរជន​តាម​អន​ឡាញ​។​

​ការ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (OBR)​ ដំណាក់កាល​ទី​ 2​ នៅ​ថ្ងៃ​ទី​ 1​ ខែកញ្ញា​ឆ្នាំ​ 2021​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​អគ្គបណ្ឌិត​សភាព​ចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយក​រដ្ឋ​ម​ន្រី​រដ្ឋមន្ត្រី​ក្រួ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ដាក់​បញ្ចូល​ស្ថាប័ន​រដ្ឋាភិបាល​ថ្មី​ចំនួន​ 4៖

ជាមួយ​ការ​រួម​បញ្ចូល​គ្នា​ចុង​ក្រោយ​នេះ​ ស្ថាប័ន​ទាំងនេះ​នឹង​ទទួលយក​ការ​ស្នើ​សុំ​ចុះបញ្ជី​ពី​ធុរជន​ក្នុង​ការ​ ការ​ដាក់​ពាក្យ​ស្នើ​សុំ​ និង​ការ​ទូទាត់​តាម​អន​ឡាញ​សម្រាប់​អាជ្ញាប័ណ្ណ​ឌី​ជី​ថ​ល​ វិញ្ញាបនបត្រ​ និង​លិខិតអនុញ្ញាត​ពី​ចម្ងាយ​។​ ម្ចាស់​អាជីវកម្ម​អាច​ទូទាត់​ជាមួយ​ ABA​ PAY​ ដែល​ជា​ដំណោះស្រាយ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ឬ​តាម​ កាត Visa​ ​,​ Mastercard​ ឬ​ កាត UPI​ ​របស់​ពួក​គេ​។​

ដូច​គ្នា​ទៅ​នឹង​ការ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ (OBR)​ ដំណាក់កាល​ទី​ 1​ ការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ និង​ប្រកាស​បង្កើត​តាម​ជំនាញ​ ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ គ្រប់ពេលវេលា​តាម​គេហទំព័រ www.registrationservices.gov.kh។ សូមចុច​ ទីនេះ​ សម្រាប់​ព័ត៌មាន​បន្ថែម​ អំពី​របៀប​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវាកម្ម​និង​ ថ្លៃ​សេវា​របស់​ក្រសួង​នីមួយៗ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​ អំពី​ ការ​ទូទាត់​អន​ឡាញ​តាម​ PayWay​ សូម​ចូល​ទៅ​កាន់​ទំព័រ​ PayWay​ របស់​យើង​។​