ការសម្រួលទិញ/ទូទាត់ - ដៃគូថ្មីជាមួយក្រុមហ៊ុន Mobitel/Cellcard

26/Mar/2012

នៅធនាគារ ABA យើងដឹងថា ដៃគូជោគជ័យជាមួយក្រុមហ៊ុនផ្សេងទៀតនឹងធ្វើឲ្យ ចក្ខុវិស័យ របស់យើង​ក្លាយ​ជាការពិត។ នោះហើយដែលយើងស្វែងរកការច្នៃប្រឌិតថ្មី និងព្យាយាមស្វែងរក ដំណោះស្រាយ​សម្រាប់គ្រប់​តម្រូវការសេវាធនាគារ។

យើងរីករាយនឹងប្រកាសអំពីដៃគូថ្មីរបស់យើងជាមួយក្រុមហ៊ុន Mobitel/Cellcard។ បច្ចុប្បន្ន អ្នក​ប្រើប្រាស់​សេវារបស់​ក្រុមហ៊ុន Mobitel/ Cellcard អាចបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ​របស់ខ្លួនបាន តាម ABA ATm និង​តាម​សេវា ibanking របស់យើងបាន។

ដើម្បីដឹងបន្ថែមអំពីការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ សូមពិនិត្យមើល e-Service របស់យើងអំពី​របៀប​បញ្ចូល​ទឹកប្រាក់ក្នុងទូរស័ព្ទ។

ជាមួយគ្នានេះផងដែរ សូមពិនិត្យមើលដៃគូរបស់យើងដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទផ្សេង ទៀត៖